រដ្ឋមន្រ្តីការពារជាតិថៃចេញសេ​ចក្តីថ្លែ​ងការណ៍ថាកម្ពុជាច្រានចោលកិច្ចខិតខំប្រឹងប្រែងសន្តិភាព
Heang
-

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភូមិថាំ វីឆាយ៉ាឆៃ (Phumtham Wechayachai) បានចេញសេ​ចក្តីថ្លែ​ងការណ៍​ទាំងព្រឹ​ក​ព្រ​លឹ​​ម​ថ្ងៃសៅរ៍សប្តាហ៍នេះទាក់ទងនឹងភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ ដោ​យអះអាង​ថាក​ម្ពុ​ជាបា​នច្រានចោលកិច្ចខិត​ខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថា​នការណ៍ បន្ទាប់ពីកម្ពុ​ជាបា​ន​បង្ហា​ញជំហរថាខ្លួនមិនដកចេ​ញពីទីតាំង​ដែ​ល​​ជាដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។

នៅក្នុងខ្លឹមសារ​នៃសេ​ចក្តីថ្លែ​ងការណ៍​ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃអះអាងថា បន្ទាប់​ពីកិច្ច​​ពិភាក្សារវា​ង​លោក ​និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សំណើដែលមានគោលបំណងកាត់បន្ថ​យការប្រ​ឈ​មមុ​ខ​ដា​ក់គ្នា​ និងការជំរុញសន្តិភាពត្រូវបានច្រានចោល ហើយថាកម្ពុជាជាអ្នក​បង្កើន​ស្ថានការណ៍​ឱ្យតានតឹង​ក្នុង​​តំប​ន់។ ជាការពង្រឹងវិធានការលោក ភូមិថាំ បានបញ្ជាក់​ពី​គោល​ជំហររបស់រដ្ឋាភិ​បាលថៃចំ​​នួន៤​​ចំណុច។

ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យមានការរំលោភលើអធិបតេយ្យភាពរបស់ខ្លួនក្នុងកាលៈទេសៈណា​ក៏​ដោយ ហើយត្រៀមខ្លួនយ៉ាងពេញលេញដើម្បីការពារអធិបតេយ្យភាពជាតិឱ្យអស់ពីសមត្ថភាព។ ក្រសួ​ង​កា​រពារជា​តិថៃបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចំពោះយោធាក្នុងការបំពេញភារ​កិច្ចរបស់ខ្លួនឱ្យ​អស់​ពី​ស​មត្ថ​​ភាព និ​ងប​ង្ហាញពី​ការលើកទឹកចិត្តចំពោះបុគ្គលិកទាំងអស់ដែលកំ​ពុងធ្វើការដើម្បីកា​រពា​​រទឹក​ដីរ​បស់​ប្រទេ​​សថៃ។ រាល់សកម្មភាពដែលធ្វើឡើងដោយប្រទេសថៃ នឹងផ្តល់អាទិភាពដល់​សុវត្ថិភាព ​សន្តិ​ភាព និ​​ងសន្តិសុខរ​បស់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន ក៏ដូចជាសុខុមាលភា​ពរបស់​បុគ្គ​លិកយោ​ធា​ដែល​ខិតខំប្រឹងប្រែងរបស់យើង។

ប្រទេសថៃមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចាប់តាំងពីឆ្នាំ១៩៦០ ហើយនៅតែបន្តគាំទ្រការប្រើប្រាស់ការចរចាទ្វេភាគីក្រោម MOU ឆ្នាំ ២០០០ ដែលបានព្រម​ព្រៀងដោ​យភាគីទាំងពីរ។ រដ្ឋាភិបាលថៃបានបញ្ជាក់ម្តងទៀតថា គណៈកម្មការព្រំដែនរួម (JBC) គួរតែជា​វេទិកា​ស​ម្រាប់ការស្វែងរកដំណោះស្រាយដោយសន្តិវិធីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រទេសថៃរក្សាជំហរដើម(វត្តមាន)របស់ខ្លួន និងស្នើឱ្យភាគីទាំងពីរកែសម្រួ​លកងកម្លាំងយោធារបស់ពួក​គេត្រឡប់ទៅទីតាំង​ដើមដូចដែលបានអនុវត្តក្នុងឆ្នាំ ២០២៤ ដើម្បីកាត់បន្ថយលក្ខខណ្ឌ​ដែលបង្កើន​ភាព​តា​​ន​​តឹង និងការប្រឈមមុខដាក់គ្នា។ លោកបញ្ជាក់ថា នឹងមិនយល់ស្របនឹងសកម្មភាពណាមួយដែលរំ​​លោភលើអធិបតេ​យ្យភាពរបស់ប្រទេសថៃនោះទេ។ រដ្ឋាភិបាល និង​យោធា​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញ​លេ​ញ​​​ក្នុង​ការ​ការពារ និង​ថែរក្សា​អធិបតេយ្យភាព​​ដោយ​គ្រប់​ការចំណាយ​ទាំងអស់។

ការចេញផ្សាយសេ​ចក្តីថ្លែ​ងការណ៍​របស់រដ្ឋមន្រ្តីក្រសួងការពារជាតិថៃខាងលើ បន្ទាប់ពីថៃបា​នដាក់សំ​ណើ​រ​សុំ​ឱ្យក​ម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបី តែសំណើត្រូវបដិសេធ​ព្រោះទីតាំងខា​ងលើជា​ទី​តាំ​ងស្ថិតក្នុងដែនអធិបតេ​យ្យភា​ពរប​ស់កម្ពុ​ជាដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពី​ដើម។ ដូច្នេះក​​​ម្ពុជាមិនអាចថយពីទីតាំងដែ​លកង​​ទ័ពកម្ពុជាបាន​ឈរជើងជាយូរណាស់មកហើយ និងដែល​ស្ថិត​ក្នុ​​ង​​ដែនអធិ​​បតេយ្យ​ភាពរបស់កម្ពុ​ជាបា​នឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍​របស់ក្រសួ​ងកា​រពារជាតិកម្ពុជានាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២​៥។

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយរដ្ឋ​មន្រ្តីក្រសួង​ការ​ពារជាតិថៃ ភាគីកម្ពុជា-ថៃ ក៏បានឯកភាពគ្នាកាត់បន្ថយ​ភាពតានតឹង ដោយភាគីទាំ​ងពីរបា​នរក្សាកា​រប្រា​​ស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃ​ខាងមុខ​ទៀតក្នុងគោល​បំណងចៀសវាងការប៉ះទង្គិចគ្នាដោយយោធា។ កម្ពុជាមានបំណងទទួលយកសន្តិភាព ស្ថិរភាព​ និ​ងតម្កល់ប្រយោ​ជន៍ប្រជាជនទាំងសងខាងជាធំ។

កម្ពុជាក៏បានប្រាប់ទៅកាន់ភាគីថៃថា កម្ពុជាសម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ តំបន់មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជា​តិ(ICJ) ​នៅ​ទីក្រុ​ងឡាអេ ដើម្បីបញ្ចប់ជម្លោះនិងកំណត់ព្រំដែនជាក់លាក់។ ក្នុងនោះភាគីថៃ ក៏បានប​ង្ហាញ​ពី​ការគោរព​សិទ្ធិកម្ពុជាក្នុងការដាក់ចំនុចទាំង ៤ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ហើយក៏បានឯកភា​​ពគ្នាក្នុ​ងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំណុចដទៃៗទៀតនាថ្ងៃខាងមុខ៕