មេបញ្ជាការកងទ័ពជើងគោកថៃបានផ្តល់សិទ្ធអំណាចដល់មេបញ្ជាការតាមតំបន់ អាចបិទច្រកត្រួតពិនិត្យណាមួយឬទាំងអស់នៅតាមព្រំដែនកម្ពុជា-ថៃ ប្រសិនបើយល់ថាចាំបាច់
មេបញ្ជាការកងទ័ពជើងគោកថៃបានផ្តល់សិទ្ធអំណាចដល់មេបញ្ជាការតាមតំបន់ អាចបិទច្រកត្រួតពិនិត្យណាមួយឬទាំងអស់នៅតាមព្រំដែនកម្ពុជា-ថៃ ប្រសិនបើយល់ថាចាំបាច់។ ការដាក់ចេញនូវបទបញ្ជានេះដោយ អះអាងថាកងទ័ពកម្ពុជាឆ្លងចូលទឹកដីថៃ ច្រៀងចម្រៀងជាតិ និងធ្វើសកម្មភាពញុះញង់បង្កើនភាពតានតឹងនៅតាមព្រំដែន។

ច្រកអន្តរជាតិព្រំដែននៅខេត្តចាន់បុរីក៏ត្រូវបិទជាបណ្តោះអាសន្នផងដែរ មានដូចជាច្រកបានឡែមឬច្រកដូងខេត្តបាត់ដំបង និងច្រកផ្សារព្រំខេត្តប៉ៃលិន(ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន Ban Phak Kard ស្រុកក្លងយ៉ៃ)។ អាជ្ញាធរក៏បានផ្អាកការធ្វើដំណើរបស់ភ្ញៀវទេសចរណ៍ថៃមកកម្ពុជា និងផ្អាកការធ្វើដំណើររបស់ភ្ញៀវទេសចរខ្មែរទៅប្រទេសថៃ លើកលែងបណ្តាពលករដែលមានប័ណ្ណត្រឹមត្រូវ និងទំនិញនានា ហើយការធ្វើពាណិជ្ជកម្មឆ្លងដែននឹងបន្តដូចធម្មតា។ វិធានការនេះនឹងអនុវត្តចាប់ពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ រហូតដល់មានការជូនដំណឹងបន្ថែម។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។