គ្រាន់តែ ត្រាំ គំរាមផ្តាច់កិច្ចព្រមព្រៀងរវាងបណ្តាក្រុមហ៊ុនរបស់លោក Elon Musk ធ្វើឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ដាំក្បាលចុះ និងខាតបង់រហូតដល់១៥០ពាន់លានដុល្លារ...
Heang
-

គ្រាន់តែ ត្រាំ គំរាមផ្តាច់កិច្ចព្រមព្រៀងរវាងបណ្តាក្រុមហ៊ុនរបស់លោក Elon Musk ធ្វើឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ដាំក្បាលចុះ និងខាតបង់រហូតដល់១៥០ពាន់លានដុល្លារ។

ដោយឡែកលោក Elon Musk បាននិយាយថាលោក ត្រាំ គួរតែត្រូវបានគេដំណើរការនីតិវិធីដកចេញពីតំណែង។ ពេលនេះ ទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់អ្នកទាំង២ ក្លាយទៅជាជម្លោះដ៏ក្ដៅគគុកនៅលើបណ្ដាញទំនាក់ទំនងសង្គម។

គួរបញ្ជាក់ថា ការប្រេះឆាទំនាក់ទំនងរវាងលោក ត្រាំ និងលោក Elon Musk បានកើតឡើងកាលពីពេលថ្មីៗនេះ នៅពេលដែលមហាសេដ្ឋីរូបនេះបានថ្កោលទោសគោលនយោបាយពន្ធ និងការចំណាយរបស់លោក ត្រាំ ហើយថែមទាំងព្រលយទៀតផងថាលោក ត្រាំ ប្រហែលជាចាញ់ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២៤បាត់ទៅហើយ ប្រសិនបើគ្មានការគាំទ្រពីរូបលោក ទេនោះ។

សម្ដីនេះបានធ្វើឱ្យលោក ត្រាំ ក្ដៅស្លឹកត្រចៀកដោយថារូបលោកមានការខកចិត្តជាខ្លាំងចំពោះលោក Musk និងហៅមហាសេដ្ឋីរូបនេះថាជាមនុស្សឆ្កួត។