កម្ពុជា ទុកពេលឲ្យថៃ ២៤ម៉ោង ក្នុងការបេីកព្រំដែនទាំងអស់ឡើងវិញ
Heang
-

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធពលករខ្មែរនៅថៃ និងការបិទព្រំដែនឯកតោភាគីរបស់យោធាថៃ ព្រមទាំងស្ថានភាពថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

នៅក្នុងការថ្លែងសារពិសេស សម្តេចបានប្រកាសដូច្នេះថា  ៖ កម្ពុជាទុកពេលឱ្យ​ថៃ​២៤ម៉ោង ធ្វើឱ្យស្ថានភាពច្រកព្រំដែនត្រឡប់ទៅធម្មតាវិញ បើមិនដូច្នោះកម្ពុជាបិទមិនឱ្យនាំចូលបន្លែ ផ្លែឈើរបស់ថៃ នៅគ្រប់ច្រកព្រំដែន ។ សម្តេច ហ៊ុន សែន ប្រកាសដូច្នេះនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភា នៅព្រឹកថ្ងៃច័ន្ទនេះ។