កម្ពុជា​រក​ឃើញ​អ្នកជំងឺ​មហារីក​ថ្មី​ចំនួន​២​ម៉ឺន​ករណី ក្នុង​មួយ​ឆ្នាំ ហើយ​មនុស្ស​១៤០០០​នាក់
Heang
-

កម្ពុជា​រក​ឃើញ​អ្នកជំងឺ​មហារីក​ថ្មី​ចំនួន​២​ម៉ឺន​ករណី ក្នុង​មួយ​ឆ្នាំ ហើយ​មនុស្ស​១៤០០០​នាក់ បាន​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ​ជា​រៀង​រាល់​ឆ្នាំ ។ នេះ​ជា​ការ​ប្រកាស​អោយ​ដឹង​ដោយ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ក្នុង​ឱកាស​ប្រកាស​ផែនការ​ថ្នាក់​ជាតិ ឆ្នាំ​២០២៥-២០៣០ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​នេះ ក្រោម​អធិបតីភាព​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បាន​និយាយ​អំពី​ភាព​ចាំបាច់ មាន​ផែនការ​ជា​បន្ទាន់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​នេះ ។ ចំណែក​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​អំពាវនាវ​អោយ​មានការ​រួម​គ្នា​ជា​ធ្លុង​មួយ​ប្រឆាំង​នឹង​ជំងឺមហារីក​នេះ ។

របាយការណ៍​របស់​ក្រសួងសុខាភិបាល កាលពីដើម​ខែមីនា កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ឲ្យឹ​ង​ថា កាលពី​ឆ្នាំ​២០២៤ ជំងឺមហារីក​ដែល​កត់ត្រា​នៅ​កម្ពុជា​មាន​រហូត​ដល់​ទៅ​ជាង ៣​សែន​នាក់ កើនឡើង​ដល់​ទៅ​៨៧,៤​ភាគរយ ។ នៅ​ក្នុង​នោះ​គេ​កត់ត្រា​ថា ជំងឺមហារីក​សុ​ដ​.​ន់​ច្រើន​ជាងគេ ពោល គឺ​ចូល​ជាង​២០​ភាគរយ បន្ទាប់​មក គឺ​មហារីក​មាត់ស្បូន​ដែល​មាន​ជាង ១១​ភាគរយ ។

នៅ​ក្នុង​ចំណោម​អ្នកជំងឺ​ទាំង​អស់នោះ មាន​អ្នក​ដែល​ស្លា​.​ប់​ដោយសារ​តែ​ជំងឺ​នេះ​មាន​១២៧​នាក់​ហើយ ។ សម្តេច​មហា​បវរ​ធិ​បតី បាន​អំពាវនាវ​ដល់​មន្ត្រី ក្រសួង​ពាក់ព័ន្ធ និង​ប្រជាជន​ទាំងអស់​រួម​គ្នា​យកឈ្នះ​លើ​ជំងឺ​ដ៏​កាច​សាហា​.​វ​នេះ ៕