មិនសរសើរមិនបាន ! លន បញ្ញា សាងសង់វិឡាទោលផ្ទាល់ខ្លួន ​ចំណាយ​ខ្ទង់​ម៉ឺន​ដុល្លារ​ លុយសន្សំ​ពី​ប្រដាល់
Heang
-

ជាការពិតណាស់បើនិយាយពីកីឡាប្រដាល់គុនខ្មែរ លន បញ្ញា ជឿជាក់ថាប្រិយមិត្តដែលនិយមគាំទ្រវិស័យគុនខ្មែរ ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន ព្រោះថា លន បញ្ញា គឺជាកីឡាករមួយរូបដែលមានស្នៀតប្រយុទ្ធពិសេសៗជាច្រើនដើម្បីផ្តួលដៃគូរបស់ខ្លួននៅលើសង្វៀន ។ 

យ៉ាងណាមិញបើយើងក្រឡេកមកមើលពីជីវិតរបស់កីឡាកររូបនេះវិញគឺថា លន បញ្ញា ជាកូនអ្នកខេត្តព្រៃវែង ហើយសព្វថ្ងៃនេះរូបគេកំពុងតែទទួលបានជោគជ័យខ្លាំងនៅក្នុងអាជីពជាអ្នកប្រដាល់របស់ខ្លួន ព្រោះថាបច្ចុប្បន្ននេះ បញ្ញា មានលុយ មានឡាន មានផ្ទះ និងមានភាពល្បីល្បាញខ្លាំងទៀតផង ទាំងនេះគឺសុទ្ធតែជាសមិទ្ធផលដែលកើតចេញពីវិស័យប្រដាល់ បូករួមទាំងការខិតខំប្រឹងប្រែងរបស់គេបន្ថែមទៀតនោះទើបរូបគេទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ។ 

ជាមួយគ្នានេះដែរបច្ចុប្បន្ន​គេឃើញថា កីឡាករ លន បញ្ញា កំពុងតែសាងសង់ផ្ទះរបស់ខ្លួនដែលជាវិឡាទោ ចំណែកតម្លៃវិញប្រហែលជាង ៤មុឺនដុល្លារអាមេរិក ​មិន​បូក​តម្លៃ​ដី​ និង​ការ​ទិញ​សម្ភារ​ផ្សេងៗ​ចូល​ក្នុង​ផ្ទះ​នោះ​ទេ។​ ហើយប្រាក់ទាំងនេះគឺបញ្ញា បានសន្សំបន្ទាប់ពីឡើងដាល់រួច ។ 

កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​បន្ថែម​ទៀត​ថា​ ផ្ទះ​របស់​ខ្លួន​នេះ​ចាប់​សាងសង់​អំឡុង​ពាក់​កណ្ដាល​ខែ​មីនា​ ​និង​ត្រូវ​បញ្ចប់​ទាំង​ស្រុង​អំឡុង​ខែ​កក្កដា​ខាង​មុខ។​ លន​ បញ្ញា​ បញ្ជាក់​ទៀត​ថា​ ថវិកា​ទាំង​អស់​នេះ​គឺ​រូប​គេ​សន្សំ​ពី​ប្រដាល់​ប្រហែល​បី​បួន​​ឆ្នាំ​រួម​ជា​មួយ​ប្រាក់​ខែ​ជា​ទាហាន​របស់​ខ្លួន៕