បន្លែផ្លែឈើជាង២០០គីឡូក្រាម ត្រូវបានធ្វើតេស្តរកឃើញសារធាតុគីមីពុលនៅផ្សាររាត្រី Chieng Coi
(វៀតណាម)៖ សារព័ត៌មានវៀតណាម Báo Sơn La បានរាយការណ៍ថា កាលពីវេលាម៉ោងប្រមាណ ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា នគរបាល គណៈកម្មាធិការប្រជាជន និងអាជ្ញាធរមូលដ្ឋានសង្កាត់ បានឆ្មក់ចូលទៅត្រួតពិនិត្យ និងធ្វើតេស្ដលលបន្លែមើម និងផ្លែឈើ នៅផ្សាររាត្រី ស្ថិតក្នុងសង្កាត់ Chieng Coi ក្រុង Son La ខេត្ត Son La។

ជាលទ្ធផល ទាំងបន្លែស្លឹក បន្លែមើម និងផ្លែឈើជាង២០០គីឡូក្រាម ដែលមានទាំង ត្រសក់ ត្រឡាច ល្ពៅ ឆៃថាវ ខ្ទឹមបារាំង ខ្ទឹមស ផ្សិត ផ្លែស៊ូ ក្រូចឆ្មា ក្រូចខ្វិច ស្ពៃក្តោប ស្ពៃជ្រក់ សណ្តែក ត្រសក់ស្រូវ រួមទាំង ត្រួចល្ពៅ ជាដើមនោះ ត្រូវបានធ្វើតេស្តរកឃើញសារធាតុពុលលើសកម្រិត ហើយត្រូវវបានរឹបអូស យកទៅកម្ទេចចោលតាមបទប្បញ្ញត្តិ៕ ប្រភព ៖ ដំណឹងសំខាន់ៗ





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។