បើតែយ៉ាងនេះរស់ដល់ពេលណា...រកឃើញទីតាំងផលិតបាយក្ដាំងគ្មានអនាម័យយកប្រេងកាកសំណល់មកបំពង
កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចបានរកឃើញបាយក្ដាំងពិសេសចំនួន៣ទីតាំងគ្មានច្បាប់ គ្មានអនាម័យបាយក្ដាំងដាក់នៅលើដី គ្មានគ្របហើយសត្វសុនខ៥ទៅ៦ក្បាលរត់ចុះរត់ឡើង ពេលយប់ត្រូវសត្វកណ្ដុរធ្វើសមយុទ្ធទៀត ហាលខោអាវពីលើទៀត ហើយយកប្រេងកាកសំណល់មកបំពងទៀត នៅដីឡូត៍គ្មានលេខ ផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថិចំរុះសម្រេចអោយផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រង់ចាំធ្វើច្បាប់និងរៀបចំកន្លែងអោយមានសោភ័ណ្ឌភាពនិងមានអនាម័យត្រឹមត្រូវទើបអនុញ្ញាត្ដិអោយដំណើរការឡើងវិញ។បញ្ជាក់មន្ដ្រីជំនាញបានដកហូតសំណាកយកទៅមន្ទីពិសោធន៍ដើម្បីពិនិត្យរកមើលកំរិតមេរោគនិងសារធាតុគីមីហាមឃាត់ដាក់លើចំណីអាហារ។



















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។