អុជធូបទុកចោល ត្រឡប់មកវិញអគ្គីភ័យលេបត្របាក់ផ្ទះ១ខ្នងអស់ទាំងស្រុង ដោយបាត់បង់ទ្រព្យសម្បត្តិរាប់ពាន់ដុល្លា
ខេត្តរតនគិរី÷ ផ្ទះ១ខ្នងធ្វើអំពីឈើត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង ដោយសារម្ចាស់ផ្ទះមានការធ្វេសប្រហែស មិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ ។ ហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះ១ខ្នងនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង២០នាទីព្រឹក ថ្ងៃសៅរ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធុិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។