នេះហើយ អ្នកច្បាប់ស្រុកសៀម ! មេធាវីថៃម្នាក់ចេញមុខគាំទ្រនិងជួយផ្លូវច្បាប់ទៅលើជនកំសាក ដែលទើបលួចវាយទាហានកម្ពុជានៅប្រាសាទតាមាន់ធំ...
Heang
-

ស្របពេលប្រទេសថៃកំពុងបាក់មុខរឿងជនកំសាកដែលកងទ័ពថៃ បំភ្លៃថាជាអ្នកទេសចរ មិនមែនទាហានឈុតខ្មៅ បានលួចវាយមកលើមន្ត្រីយោធាកម្ពុជានៅប្រាសាទតាមាន់ធំកាលពីថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥នោះ ស្រាប់តែពេលនេះមានមេធាវីម្នាក់ចេញមុខគាំទ្រនិងធានាជួយផ្នែកច្បាប់លើជនកំសាក បើរូ​បគេទទួលទោសនិងគ្មានមេធាវី។

កងទ័ពជើងគោកថៃបញ្ជាក់ថា ជនដៃដល់ដែលលួចវាយទាហានកម្ពុជាគឺមានឈ្មោះ Sommai Srisukranan ជាភ្ញៀវទេសចរប៉ុណ្ណោះ។ រូបគេជាអតីតយោធាស្ម័គ្រចិត្ត បច្ចុប្បន្នកាន់តំណែងជាប្រធានក្លឹបយោធាស្ម័គ្រចិត្តចិត្ត Pak Thong Chai និងជាប្រធានបណ្តាញអតីតយុទ្ធជនខេត្ត Samut Sakhon។ ក្រោយហេតុការណ៍នោះ ជនកំសាកត្រូវបានមន្ត្រីថៃចាប់ខ្លួនបាន និងចាត់វិធានការផ្លូវច្បាប់។

ទោះបីជាយ៉ាងណាក៏ដោយ មេធាវីឈ្មោះ Kritsada Lohitdee ឬគេហៅថា Nobita បានចេញមុខជួ​យផ្នែកច្បាប់ដល់ Sommai ដោយបង្ហោះ Facebook ថា «ខ្ញុំមិនគាំទ្រអំពើហិង្សាទេ ប៉ុន្តែប្រសិនបើបុរ​សស្លៀកពាក់ខ្មៅដែលវាយទាហានកម្ពុជា ត្រូវបានកាត់ទោសមែន ខ្ញុំរីករាយនឹងផ្តល់ជំនួយផ្នែកច្បាប់»។

ក្រោយមក ក្នុងវីដេអូមួយដែលបង្ហោះបន្ទាប់ពីនោះ Nobita បញ្ជាក់ថា «បើបុរសឈុតខ្មៅនោះ គ្មានមេធាវី ទាក់ទងខ្ញុំមក ខ្ញុំរីករាយនឹងធ្វើមេធាវីរបស់អ្នក»។

ពាក់ព័ន្ធនឹងរឿងជនកំសាករូបនេះដែរ ក្នុងវីដេអូដែលថតបានខណៈពេលរូបគេលួចវាយទាហានកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា គេគឺជាទាហានឈុតខ្មៅ ដែលព្យាយាមបង្ករឿងលើកម្ពុជា ហើយការដែលកងទ័ពថៃ ចេញសេចក្តីថ្លែងការណ៍ថា ម្នាក់នោះជាទេសចរ គឺជាការបំភ្លៃសុទ្ធសាធ៕