
ក្រោយហេតុការណ៍ជនកំសាកថៃលួចវាយទាហានកម្ពុជានៅប្រាសាទតាមាន់ធំកាលពីថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥ ពេលនេះមេភូមិភាគ២ថៃ Boonsin Phadklang និយាយថា ប្រហែលជាជនជាតិថៃទប់អារម្មណ៍មិនជាប់។

ថ្លែងក្នុងកម្មវិធីមួយនៅឯខេត្ត Nakhon Ratchasima កាលពីល្ងាចថ្ងៃចន្ទទី១៤ខែកក្កដា, មេភូមិភាគ២និយាយថា ប្រជាជនថៃប្រហែលជាមិនអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេបានទេ។ ទន្ទឹមនោះ លោកក៏ស្នើទេសចរកុំបង្ហាញនិមិត្តសញ្ញាមិនសមរម្យ និងចៀសវាងការឈ្លោះប្រកែកឬវាយតប់គ្នាផងដែរ។
តាមរយៈការលើកឡើងរបស់មេទ័ពថៃរូបនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ថៃគឺជាជាតិសាសន៍មួយដែលមានប្រជាជនគ្មានការគ្រប់គ្រងក្នុងខ្លួន ងាយនឹងប្រើអំពើហិង្សាហើយមិនចេះអត់ធ្មត់ ខុសពីកម្ពុជាដាច់ដែលជាប្រទេសមានប្រជាជនប្រកបដោយចរិតចាស់ទុំនិងការអប់រំបានខ្ពស់ មិនប្រព្រឹត្តអំពើថោកទាបដូចនោះ។

ជនកំសាកឈ្មោះ Sommai Srisukranan ត្រូវបានកងទ័ពជើងគោកថៃ ចេញសេចក្តីថ្លែងការណ៍បំភ្លៃថា មិនមែនជាទាហានឈុតខ្មៅទេ ពោលគឺគ្រាន់តែទេសចរប៉ុណ្ណោះ។ យោងតាមសេចក្តីថ្លែងការណ៍នោះ ជនកំសាករូបនេះគឺជាអតីតយោធាស្ម័គ្រចិត្ត បច្ចុប្បន្នកាន់តំណែងជាប្រធានក្លឹបយោធាស្ម័គ្រចិត្តចិត្ត Pak Thong Chai និងជាប្រធានបណ្តាញអតីតយុទ្ធជនខេត្ត Samut Sakhon។

ជនកំសាករូបនិងបក្សពួកម្នាក់ទៀត បានវាយមន្ត្រីកម្ពុជា រួចរត់គេចខ្លួន ប៉ុន្តែក្រោយមក មន្ត្រីថៃបានតាមដាននិងឃាត់ខ្លួនជនបង្កហេតុបាន រួចរៀបចំចាត់វិធានការផ្លូវច្បាប់។
ក្រោយមក មានមេធាវីម្នាក់ប្រហែលជាចង់ល្បីខ្លាំង ទើបចេញមុខគាំទ្រនិងធានាជួយផ្នែកច្បាប់លើជនកំសាក បើរូបគេត្រូវថៃដាក់ទោសនិងគ្មានមេធាវី។
មេធាវីនោះឈ្មោះ Kritsada Lohitdee ឬគេហៅថា Nobita បានចេញមុខជួយផ្នែកច្បាប់ដល់ ជនកំសាក ដោយបង្ហោះ Facebook ថា «ខ្ញុំមិនគាំទ្រអំពើហិង្សាទេ ប៉ុន្តែប្រសិនបើបុរសស្លៀកពាក់ខ្មៅដែលវាយទាហានកម្ពុជា ត្រូវបានកាត់ទោសមែន ខ្ញុំរីករាយនឹងផ្តល់ជំនួយផ្នែកច្បាប់»៕
