តារាចម្រៀង សុខ សីឡាលីន ផ្តាំទៅរៀមច្បង មាស សុខសោភា ដូច្នេះក្រោយធ្លាយរឿងរកាំរកូសក្នុងគ្រួសារ...
Heang
-

ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយថានាពេលថ្មីៗនេះមហាជនដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានមានការភ្ញាក់ផ្អើលបន្ទាប់ពីតារាចម្រៀងស្រីសម្លេងផ្អែពោពេញទៅដោយទឹកដមនោះគឺ អ្នកនាង មាស សុខសោភា ដោយនាងបាននិយាយរៀបរាប់ពីបញ្ហានៅក្នុងគ្រួសាររបស់នាងរហូតឈានដល់ការចែកផ្លូវគ្នាជាមួយនិងស្វាមី ដែលធ្លាប់រួមរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ 

យ៉ាងណាមិញក្រោយឃើញតារាចម្រៀង មាស សុខសោភា ជួបរឿងបែបនេះស្រាប់តែតារាចម្រៀង សុខ សីឡាលីន បានបង្ហោះសំណេរទៅកាន់ មាស សុខសោភា ដូច្នេះថា ៖ « ផ្ញើជូនបងស្រីជាទីស្រលាញ់ មាស សុខសោភា រៀមច្បងសិល្បៈដែលមានទឹកដមផ្អែមស្រទន់ស្តាប់មិនចេះជិនណាយបងដឹងទេ ?បងជាមនុស្ស ដែលមានសម្លេងជាយូនីគ ដ៏ល្អពិសេសដែលធម្មជាតិផ្តល់អោយ និងមានសំបុរស្បែក រូបរាងកាយស្រឡូនស្អាត មួយវិញទៀតបងជាមនុស្សរួសរាយ និងជាមនុស្សត្រង់ (ត្រង់យកតែមែនទែន) ។ បងតស៊ូយ៉ាងលំបាកក្នុងជីវិតរួចមកហើយ រហូតបានឆក់យកតំែណងជាIdolក្នុងបេះដូងFans រួមទាំងប្អូនម្នាក់ផងក៏ជាហ្វេនរបស់បងដែរ។ 

ប្អូនមិនបានដឹងពីរឿងរ៉ាវជីវិតគូបងលម្អិតទេ តែយើងស្គាល់គ្នាយូរឆ្នាំមែនទែន ប្អូនស្គាល់បងស្រីមុន ស្គាល់បងដា តែតាំងពីឃើញបងទាំងពីរ ជាគូត្រសង ផ្អែមល្ហែម គិតគូរគ្នា ប្អូនស្រលាញ់គូបងណាស់។ ចាប់ចំនុចបងថា «បងស្រីមានសម្ពាធ បងដើរដល់ផ្លូវពិបាក..ទាល់..ស្ទើរចង់ស្លាប់…សូម្បីតែបងដាជាប្តីក៏ជួយរំលែកមិនបាន..»ពួកយើងមិនដឹងថាបងមានបញ្ហាអ្វី បានដល់ថ្នាក់ហ្នឹង??? រហូតដល់បងបានជួប(...)

តែបងដឹងទេបងមានគ្រប់យ៉ាង កេរ្ត៍ឈ្មោះ ភាពជោគជ័យ ទ្រព្យសម្បត្តិ.. ម្តាយ បងប្អូន (រួមទាំងប្តី) និងមនុស្សរាប់លាននាក់ស្រលាញ់បង គេមិនបានហាមសេចក្តីសុខផ្លូវចិត្តបងទេ តែគេបារម្ភពីបង។ បងស្រី រឿងខ្លះនៅកៀកពេកយើងពិបាកមើលឃើញ តែបើយើងសាកថយអោយឆ្ងាយ 1 រឺ2ជំហ៊ាន បងស្រី អាចមើលឃើញស្រលះជាងនេះចង់ឃើញបងស្រីរឹងមាំផ្លូវចិត្តជាងនេះ កុំជឿលើជំនឿអរូបិយខ្លាំងរហូតភ្លេចអ្វីដែលបងធ្លាប់ខ្លាំង ដោយខ្លួនឯងពីមុន បងមានអ្វីៗ ពិសេសនិងល្អជាង លោកគ្រូដែលណែនាំបងទៅទៀត

ដោយក្តីស្រឡាញ់ អាណិតបងស្រី ចង់អោយបងត្រលប់មកមានជំនឿConfident ចំពោះខ្លួនឯងចៀសជាងជឿលើផ្លូវផ្សេងកាន់តែជ្រៅ🙏 Natural already gave you all the Amazing things , Believe in yourself, your ability then others  Love you Bong  Meas Soksophea Jas Min » ៕