ឃើញតារាចម្រៀង មាស សុខសោភា ជឿលើជំនឿងប់ រហូតមានរឿងដល់ថ្នាក់បែកបាក់គ្រួសារ ស្រាប់តែលោក គួច ខេវិន ផ្តាំទៅ មាស សុខសោភា បែបនេះ...
Heang
-

សំណេរដកស្រង់ចេញពីការបង្ហោះរបស់លោក គួច ខេវិន ជូនទៅកាន់តារាចម្រៀង មាស សុខសោភា ៖ ផ្ញើជូនប្អូនស្រីមាស សុខសោភា ជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត! បើទោះណាជាយើងមិនបានកើតមករួមផ្ទៃម្តាយតែមួយ ប៉ុន្តែការរាប់អាន យល់ចិត្តថ្លើម រួមការងារក្នុងអាជីពជាអ្នកសិល្បៈជា ច្រើនឆ្នាំ ការប្រាស្រ័យទាក់ទងគ្នាក្នុងសកម្មភាពសង្គមជាញឹកញាប់ វាបានបង្កើតឡើងនូវមនោ សញ្ចេតនាស្រឡាញ់រាប់អានគ្នាដូចបងដូចប្អូនបង្កើត រវាងយើងទាំងពីររួមទាំងស្វាមីរបស់ប្អូនផង។ ខណៈដែលបងបានឃើញប្អូនដែលមានសភាពមិនដូចគ្រាមុននិងស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងការបាក់បែកទ្រនំសុភមង្គលនៃប្តីប្រពន្ធដែលធ្លាប់តែរឹងមាំនិងផ្អែមល្ហែមគួរឱ្យកោតសសើរនោះ បងហាក់មានអារម្មណ៍ស្រណោះស្រណោកសោកសង្រេងក្នុងចិត្តមិនគិតស្មានដល់?និងសែនអាណិតឥតឧបមាចំពោះប្អូននិងស្វាមី។ បងសូមនិយាយជាមួយ និងចំពោះប្អូនថា "ជំនឿគឺជាសេរីភាពនៃគំនិត" តែទោះជាយ៉ាងណា"ជំនឿក៏មានព្រំដែនកំណត់"ដែលវាមិនត្រូវរំលោភឬប៉ៈពាល់ទៅដល់សភាវគតិណាមួយផ្សេងទៀត។

 មនុស្សដែលជឿទៅលើសភាវៈក្រៅខ្លួនដោយសារតែបាត់បង់នូវជំនឿលើខ្លួនឯង ជំនឿគួរមានព្រំដែនដែលកំណត់ដោយគំនិត មានហេតុ បច្ច័យនិងផលត្រឹមត្រូវប្រកបដោយសច្ចភាព។ ជំនឿស៊ប់ មិនមែន ជំនឿងប់ នោះឡើយ ហើយបងយល់ថាសម្រាប់ប្អូនដែលតែងតែក្លាហានរឹងមាំប្រកបដោយការតស៊ូកន្លងមក បងពុំចាំបាច់ផ្តល់នូវឧទាហរណ៍ណាមួយឡើយ ប៉ុន្តែបងចង់និទានរឿងមួយយ៉ាងខ្លី៖ មានប្រជាជាតិនៃអាណាចក្រមួយគោរពប្រតិបត្តិនិងមានជំនឿយ៉ាងងប់ងល់ទៅលើអាទិទេពរបស់ពួកគេ តែជារឿយៗនៃការទម្លាក់សព្វាវុធនិងលៈបង់គ្រប់កិច្ចការងារចោលដើម្បីប្រតិបត្តិជំនឿដោយលត់ក្រាបសំពៈអាទិទេព សត្រូវរបស់ពួកគេក៏រមែងលើកទ័ពមកកំទេចពួកគេដែរជាចុង ក្រោយជំនឿរបស់ពួកគេនៅតែមានប៉ុន្តែប្រជាជាតិនឹងទឹកដីរបស់ពួកគេបានរលាយបាត់ទៅហើយ ពួកគេសល់ត្រឹមតែជាជនជាតិភាគតិចនៃនរគមួយផ្សេងប៉ុណ្ណោះ។ សូមប្អូនស្រីនឹងស្វាមីកុំនឿយណាយនឹងការគិតពិចារណាដើម្បីជីវិតដែលរង់ចាំផ្តល់ពន្លឺត្រចៈត្រចង់ចំពោះប្អូនៗ ! ដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីបង គួច ខេវិន Bong love you Two💖💖💖 » ៕