ដំរីឈ្មោលមួយក្បាលមកពីឧទ្យានជាតិគុយបូរីប្រទេសថៃ អាយុប្រហែល ៥០ ឆ្នាំ និងមានទម្ងន់ជាង ៣.៥ តោន ដែលត្រូវបានគេរកឃើញថាបានរងរបួសបានស្លា.ប់កាលពីថ្ងៃទី ៨ ឧសភា។

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីក្រុមពេទ្យសត្វ និងបុគ្គលិកបានព្យាយាមអស់ពីសមត្ថភាពដើម្បីព្យាបាលរបួសរបស់គាត់អស់រយៈពេលជាង ៣ ថ្ងៃ ប៉ុន្តែទីបំផុតមិនអាចជួយសង្គ្រោះជីវិតគាត់បានឡើយ។
ការធ្វើកោសល្យវិច័យបានបង្ហាញពីដាននៃគ្រាប់កាំភ្លើងចំនួន ៥ គ្រាប់ដែលបង្កប់ពេញរាងកាយរបស់គាត់ នៅដើមភ្លៅ ពោះ និងជើងខាងឆ្វេង ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បុគ្គលិកសង្គ្រោះយ៉ាងខ្លាំង ។

ដំរីនេះត្រូវបានរកឃើញកាលពីថ្ងៃទី ៥ ឧសភា ដោយអ្នកភូមិ Ban Nam Jon ឃុំ Ao Noi ស្រុក Muang Prachuap Khiri Khan ដែលបានកត់សម្គាល់ឃើញហើមជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ ហើយបានជូនដំណឹងទៅមន្ត្រីភ្លាមៗដើម្បីសុំជំនួយ ប៉ុន្តែទីបំផុតពួកគេមិនអាចជួយសង្គ្រោះគាត់បាន។ ប្រភព: Khaosod / Aplus Tripz
