បើឃើញឡាន PRIUS ស្លាកលេខនេះនៅកន្លែងណា សូមជួយផ្ដល់ដំណឹងមកផង​ បុកគេរបួសធ្ង-ន់ហើយគេចខ្លួនបាត់
Heang
-

(ដំណឹងបឋម) ក្រុងតាខ្មៅ​ ៖ នារី២នាក់បើករថយន្ត​ PRIUS ស្លាកលេខភ្នំពេញ 2BX-5816 បុកជាមួយម៉ូតូ​ បណ្ដាលឲ្យ​បុរសចំណាស់ម្នាក់រងរបួសធ្ង-ន់ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ នៅមុខស្នាក់ការប៉ុស្តិ៍នគរបាលព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយបាន​គេចវេស​ពីការទទួលខុសត្រូវ បើករត់គេច​ ចូលទៅទិញពោតធ្វើដូចគ្មានអ្វីកើតឡើងចឹង កាលពីវេលាម៉ោង០៧:១៩នាទីព្រឹកព្រលឹម​ ថ្ងៃអង្គារិ៍ ទី៦ ខែឧសភា​ ឆ្នាំ២០២៥នេះ​ ។

ករណីនេះ​ ប្រជាពលរដ្ឋ​បានផ្ដល់ព័ត៌មានចូលក្នុង Group Telegram មហាគ្រួសារ​តាខ្មៅ ប្រាប់ថា អ្នកបើកឡានជាមនុស្សស្រី មានគ្នា២នាក់​ប្រជាពលរដ្ឋបានឃើញ គាត់បុកគេហើយ​ មិនព្រមឈប់​ដោះស្រាយសិនទេ បាន​គេចវេស​ពីការទទួលខុសត្រូវ បេីករត់ហើចូលទៅទិញពោត នៅមុខ Lucky ជាប់សាលាប៊ែលធី ដូចគ្មានរឿងអី្វចឹង ។ ខណៈបុរសរងគ្រោះបានរងរបួសធ្ង-ន់ណាស់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់​ មកដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ ។បើបងប្អូនអ៊ំ ពូ មីងណាប្រទះឃើញឡាន PRIUS ដែលមានស្លាកលេខនេះ នៅកន្លែងណា សូមជួយផ្ដល់ដំណឹងមកផង ។​