ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់​ក្រោយធ្វេីសកម្មភាពចូលលួចកាច់សោរកម៉ូតូ...
Heang
-

លោក​វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ ជានាយការិយាល័យបានដឹកនាំកម្លាំងជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់​ នៅចំនុចបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន។

*ទី១៖ឈ្មោះ​ ឃុំ​ ចាន់ណាង​ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ​ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ដៃដល់)។

*ទី២៖ ឈ្មោះ​ សែម​ ស្រីបូរ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ​ ទីកន្លែងស្នាក់នៅផ្ទះមិនលេខ ផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្ភារដកហូតមាន៖ ម៉ូតូម៉ាក​ ហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ JY:9061(របស់ជនសង្ស័យធ្វេីសកម្មភាព)និងសោរដែកអក្សរអិល​ ចំនួន០១+ដែកមុខស្រួចចំនួន០១+ឧបករណ៍សម្រាប់បេីកគំរបសោរចំនួន០១។

កាលពីថ្ងៃទី០២ ខែមេសា​ ឆ្នាំ២០២៥​ វេលា​ម៉ោង០២៖០០នាទី​ទៀបភ្លឺ ជនសង្ស័យបានធ្វេីសកម្មភាពចូលលួចកាច់សោរកម៉ូតូចំនួន០១គ្រឿង​ ម៉ាកហុងដាឌ្រីម​ ឆ្នាំ២០២២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ចាម​ 1AC:7032បានសម្រេច នៅចំនុចបន្ទប់ជួលលេខ០៥​ ផ្លូវលេខ១៦BT ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។