ត្រីក្លាសេប្រមាណជាង០២តោនដែលនាំចូលពីក្រៅប្រទេសដោយគ្មានលិខិតអនុញ្ញាតិត្រូវវបានមន្រ្តីជំនាញស្ទាក់ឃាត់បាននៅស្រុកបវេលខេត្តបាត់ដំបង
Heang
-

ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ​ ដាញ់​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០​២៥ វេលាម៉ោង​១៥និង៣០នាទី លោកវរសេនីយ៍ឯក​ យី​ យក់សាន​ នាយការិយាល័យនគរបាល​ប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃ​ស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានឃាត់រថ យន្ត០១គ្រឿង ម៉ាក​Hyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច​ ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹក ជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល​ (នាំចូល​ពីប្រ ទេសថៃ ) ។

នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានរកឃើញត្រី(ត្រីប្រាក្លាសេ) ទំងន់ប្រហែល2,000kg និងត្រីកន្ធរបង្កក ទំងន់ 500kg ។ចំពោះត្រីនិងមធ្យោបាយព្រមទាំងអ្នកបេីករថយន្ត​ មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកអនុ​វត្តនី៕​