តារាចម្រៀងស្រី ដែលជាម្ចាស់បទដ៏ល្បីល្បាញ My Heart Will Go OnEline Dion តែងតែបដិសេធការចោទប្រកាន់ថានាងទទួលទាននូវរបបអាហារមិនល្អៗ។ នាងបានប្រាប់កាសែត The Guardian ថា "ខ្ញុំមិនមែនជាមនុស្សស្លេកស្លាំងទេ មកពីនាងពិបាកចិត្ដ ជាពិសេសការខិតខំប្រឹងប្រែងរបស់នាងនៅមានសភាពទន់ខ្សោយ ម្យ៉ាងវិញទៀតគ្រួសាររបស់នាងសុទ្ធតែជាគ្រួសារមិនធ្លាប់លើសទម្ងន់នោះឡើយ ។
នៅក្នុងកម្មវិធី Paris Fashion Week ឆ្នាំ 2019 អ្នកតាមដានជាច្រើនមានការព្រួយបារម្មណ៍ ដោយសារតែនាងមើលទៅទន់ខ្សោយជាងពេលណាៗទាំងអស់ ប៉ុន្តែតារាចម្រៀងរូបនេះបាននិយាយថា “ខ្ញុំធ្វើនេះដើម្បីរូបរាងកាយនិងខ្លួនរបស់ខ្ញុំ ខ្ញុំចង់មានអារម្មណ៍ស្រស់ស្រាយ ក្នុងភាពជាស្រីស្អាត នឹងជាស្រីម្នាក់ដែលមានភាពស៊ិចស៊ី វាមិនស្គមខ្លាំងនោះទេសម្រាប់ខ្ញុំៗចូលចិត្ដរាងបែបនេះ ។ ក្រោយពីស្វាមីនាងស្លាប់ទៅ នាងបានចូលប្រឡូកក្នុងពិភពម៉ូដ ដើម្បីរំសាយអារម្មណ៍ ពិបាកចិត្ដនានា ជាពិសេសគឺការផ្ដោតទៅលើមុខជំនួញ។
ហេតុផលមួយចំនួនដែលធ្វើឱ្យតារាស្រី Celine Dionធ្លាក់ខ្លួនស្គមស្គាំងសឹងតែមហាជនមើលមិនស្គាល់ រួមមាន:
- បាត់បង់ប្តី
ស្វាមីរបស់ Celine Dion គឺលោក Angelil Rene បានចំណាយពេលដ៏យូរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏លំបាក គាត់មានជំងឺគាំងបេះដូងនៅអាយុ៤៩ឆ្នាំ ៩ឆ្នាំក្រោយមក គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកបំពង់ក ហើយបន្ទាប់ពីជាសះស្បើយបានមួយរយះខ្លី ជំងឺនេះក៏រើឡើងវិញ ដោយបានឆក់យកជីវិតរបស់គាត់ ដោយបានស្លាប់នៅក្នុងឆ្នាំ ២០១៥ ក្នុងអាយុ ៧៣ឆ្នាំ ដោយជំងឺមហារីក។
Celine Dion បាននិយាយថា វាពិតជាឈឺចាប់ខ្លាំងណាស់ នៅ ពេលដែលឃើញប្ដីរបស់នាងតស៊ូក្នុងជីវិតក្នុងការជំនះជំងឺ ប៉ុន្ដែនាងមិនអាចជួយអ្វីបាន វាប្រៀបដូចជាខ្លួននាងត្រូវបានគេចាក់រាប់សិបកាំបិតអញ្ចឹង។
- ការបាត់បង់បងប្រុស
ត្រឹមតែពីរថ្ងៃក្រោយពេលដែលប្ដីរបស់នាងបានស្លាប់ បងប្រុសបង្កើតរបស់នាងបានស្លាប់ដោយសារតែជំងឺដូចគ្នា ។
- Celine Dion មានបញ្ហារលាកបំពង់ក
Celine ក៏មានបញ្ហាសុខភាពរបស់នាងដែរ។ យោងតាមការប្រកាសរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំ 2014 កាសែតនានាបានផ្សាយថា តារាចម្រៀងរូបនេះមាននូវ "រលាកសាច់ដុំបំពង់ក" ដែលរារាំងនាងមិនឱ្យសម្តែងក្នុងកម្មវិធីជាច្រើន។ តារាចម្រៀងរូបនេះបានសុំទោសចំពោះ "ការព្រួយបារម្ភរបស់អ្នកគាំទ្រ" និងអរគុណចំពោះការគាំទ្ររបស់ពួកគេ។
- ចំណូលចិត្តថ្មី៖ ការចង់បានក្បាច់រាំថ្មី
តារាចម្រៀងស្រីរូបនេះ កំពុងតែធ្វើការរាំនូវរបាំបាឡេ ចំនួន៤ដងក្នុងមួយថ្ងៃ ដែលធ្វើឱ្យនាងមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតដល់មានការស្រកគីឡូ ។ Celine Dion និយាយថាចំណង់ចំណូលចិត្ដនៃការរាំគឺមាននូវពាសពេញ DNA របស់នាង ដោយត្រូវ យកជ័យជំនះឱ្យបានមិនឱ្យគេមើលមកខ្លួនថាជាមនុស្សទន់ខ្សោយនោះឡើយ។ នាងពេញចិត្ដនូវរូបរាងបែបនេះ ដែលអាចធ្វើឱ្យនាងមានរូបរាងស្រស់ស្អាត និងធ្វើការរាំបានល្អ ។
Celine និយាយថា នាងមិនទៅកន្លែងហាត់ប្រាណទេ ប៉ុន្តែចូលចិត្តលេងកីឡាវាយកូនហ្គោល ជាទម្រង់ហាត់ប្រាណដែលធ្វើសរសៃឈាមបេះដូងមានសុខភាពល្អ។
- របបអាហាររបស់តារាចម្រៀងស្រី Celine Dion ញ៉ាំអ្វី?
- តារាចម្រៀងស្រីជនជាតិបារាំងរូបនេ ញ៉ាំអាហារពេលព្រឹកបែបបារាំងធម្មតា ពិសារកាហ្វេអ៉ីនច្រើន និងបង្អែមជាមួយប៊ឺ ។ សម្រាប់អ្នករាយការណ៍របស់សារព័ត៌មាន Hollyood បាននិយាយថាតារាស្រីរូបនេះ ញ៉ាំនំ និងកាហ្វេ espresso គឺជាអាហារពេលព្រឹកធម្មតារបស់នាង ជាពិសេសនាងចូលចិត្តទទួលទានផ្លែឈើដូចជា៖ ម្នាស់ ផ្លែ Melon និង cherry ។
- សម្រាប់អាហារថ្ងៃត្រង់ Dion ចូលចិត្ដម្ហូបបែបបារាំង និងអាហារសុខភាពបែបប្រពៃណី ដែលជាធម្មតារួមមាន៖ ស៊ុប និងបន្លែស្ងោរ។
- ចំណែកឯនៅពេលល្ងាច Celine ចូលចិត្តធ្វើម្ហូបដែលមានដើមកំណើតខុសៗចំនួនពីរប្រទេសគឺបារាំងនិងស៊ីរី ដោយសារតែប្ដីរបស់នាង គឺជាជនជាតិស៊ីរី និងលីបង់ ផងដែរ។