គួរឲ្យសង្វេកណាស់! កូនប្រុសលោក អ៊ូម៉េងដា កាន់រូបថតរបស់ឪពុកដើរទៅកាន់ទីបញ្ចុះសព ក្នុងការជូនដំណើរឪពុកជាលើកចុងក្រោយ
-

ហុងកុង៖  កំពូលតារាសម្តែងលោក អ៊ូម៉េងដា (ពូតាត) បានទទួលមរណភាពដោយសារជំងឺមហារីកថ្លើមកាលពីថ្ងៃទី ២៧ ខែកុម្ភៈក្នុងអាយុ ៧០ ឆ្នាំ។ មិត្តភក្តិជាច្រើននៅក្នុងរង្វង់សិល្បះបានមកចូលរួមរំលែកទុក្ខ និងការជូនដំណើរលាគ្នាត្រូវបានធ្វើឡើងនៅម៉ោង ១១ និង ៣០ នាទីថ្ងៃទី ៨ ហើយមឈូសត្រូវបានផ្លាស់ទៅផ្ទះរបស់លោកនៅសង្កាត់ Hung Hom  សម្រាប់ធ្វើពិធីបូជាសព។ បន្ទាប់ពីបូជាសពរួចសមាជិកគ្រួសារទាំងអស់នឹងធ្វើតាមសំណូមពរចុងក្រោយរបស់លោកអ៊ូម៉េងដា ហើយដឹកធាតុរបស់គាត់ត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញដើម្បីបញ្ចុះ។

នៅម៉ោងប្រហែល ១០ ព្រឹកភរិយារបស់លោកវូម៉េងដា គឺលោកស្រី ហ៊ូសានយ៉ាន និងកូនប្រុសបានស្លៀកសម្លៀកបំពាក់កាន់ទុក្ខដោយមានការចូលរួមអមដំណើរពៅសាច់ញាតិនិងមិត្តភក្តិអមដំណើរទៅកាន់សាលមរណទុក្ខ។ ទិដ្ឋភាពនៅទីនោះពិតជាក្រៀមក្រំខ្លាំងណាស់ និងមិនទទួលយកការសម្ភាសណាមួយឡើយពីអ្នកកាសែត។ លើសពីនេះទៅទៀតកូនស្រីភ្លោះរបស់អ៊ូម៉េងដានិងភរិយាដំបូងរបស់គាត់ឈ្មោះ មីលីអ៊ូកៃកស៊ីន និងអ៊ូកៃយ ព្រមទាំងបងប្អូនប្រុសទាំងពីរនាក់ក៏បានមកដល់សាលមរណទុក្ខទាំងព្រឹកព្រលឹម។

នៅម៉ោងប្រហែល ១១ និង ៣០ នាទីព្រឹកក្រុមគ្រួសារបានរៀបចំពិធីលាគ្នាជាឯកជនចុងក្រោយសម្រាប់លោក អ៊ូម៉េងដា។ ពិធីនេះមានរយៈពេលប្រហែល ១២ នាទី។ បន្ទាប់ពីពិធីនេះកូនប្រុសរបស់លោក អ៊ូម៉េងដា  លោកអ៊ូ វ៉ៃលុន បានដើរចេញពីសាលកាន់ទុក្ខដោយកាន់រូបថតមរណភាពរបស់ឪពុកគាត់ហើយបានឡើងជិះលើរថយន្ដ ដោយទឹកមុខក្រៀមក្រំ ខណៈពេលដែលប្អូនស្រីរបស់គាត់បានដើរតាមពីក្រោយលោក។ ហ្វូងមនុស្សបានយកមឈូសរបស់លោក អ៊ូម៉េងដាដា ដាក់លើឡភ្លើងដែលកំពុងរង់ចាំនៅខាងក្រៅហើយបានយកវាទៅដាក់នៅឈាបនដ្ឋានបូជាសព។ អ្នកស្រី ហ៊ូសានយ៉ាន ដើរតាមក្រោយ ភ្នែករបស់គាត់យំឡើងហើមនឹងក្រហម ក្រោយចេញពីផ្ទះបុណ្យសពដែលអមដំណើរដោយបុគ្គលិក គួរឱ្យសោកសៅណាស់។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ ORD