ញាក់សាច់ ! វិចិត្រករដៃឯកជនជាតិរុស្សីម្នាក់ បានយករូប ជីមមី គ្រងឈុតនាង កែវ កិន្នរ យកទៅបំលែងគូរជាគំនូរឌីជីថល រហូតម្ចាស់រូបលាន់មាត់ថា…
-

កម្សាន្ត ៖ មានប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់រួចមកពីពិធីការិនីរាងតូចច្រឡឹង ជីមមី ទោះបីជា ទើបតែចូលសិល្បៈ ក៏ពិតមែន តែកញ្ញា ជីមមី ត្រូវបានទទួលការគាំទ្រ ពីមហាជន និងមានហ្វេនៗ ជាច្រើននាក់ផងដែរ ក្នុងនោះ រូបនាង ត្រូវបានគេឯងសរសើរគ្រប់យ៉ាងតែម្តង មិនថាសម្រស់ ចំណេះដឹង គ្រួសារសុភមង្គល និងមិត្តប្រុសយល់ចិត្ត ថែមទៀតផង។

កាលពីថ្មីៗនេះពិធីការនីសា កញ្ញាជីមមី បានតុបតែងខ្លួនគ្រងឈុតនាង កែវកិន្នរ បែបទសវត្សរ៍ថ្មី ជាឈុតសហសម័យ បែប Fashion រស់រវើក ពិតជាស្រស់ស្អាតទន់ភ្លន់ត្រជាក់ភ្នែកខ្លាំងជា មួយសម្លៀកបំពាក់ពណ៌មាសភ្លឺ បូកផ្សំជាមួយសម្រស់ដងខ្លួនស្រឡូន ខ្ពស់ស្រឡះ ជីមមី លេចធ្លោរតែ ម្ដងរហូតដល់ថ្នាក់ វិចិត្រករដៃឯកជាជនជាតិរុស្សីម្នាក់ បានយករូបនាងគ្រងឈុតនាង កែវ កិន្នរ នេះយកទៅបំលែងគូរជាគំនូរឌីជីថល ធ្វើឱ្យមហាជនបើកភ្នែកធំតែម្ដងជាមួយការគូររូប ដាក់ពណ៌ ផ្ចិតផ្ចង់ដូចពិតៗយ៉ាងប៉ិនប្រសប់ ។

យ៉ាងណាមិញក្រោយពេលឃើញបែបនេះរួចស្រាប់តែ ពិធីការនីនិយាយបាន៤ភាសា កញ្ញាជីមមី លាន់មាត់បែបនេះថា៖ «ឃើញវីដេអូមួយនេះហើយ ព្រឺសម្បុរ ។ នេះគឺជាគំនូរនាងកែវកិន្នររបស់ ជាងគំនូរឌីជីថលជនជាតិរុស្សីម្នាក់ គូសអោយជីមមី ដូចដល់ថ្នាក់បែងចែកមិនចេញថាមួយណាជារូបពិត មួយណាជារូបគូទេ ។ ឈុតកែឆ្នៃដោយកូនខ្មែរយើងស្អាតណាស់ ។ សូមអរគុណសម្រាប់គំនូរដ៏ស្រស់ស្អាតនេះ »៕ សូមទស្សនាវិដេអូខាងក្រោមនេះ៖