ដូចដែលលោកអ្នកបានដឹងមកហើយថាសត្វឆ្មាខ្មៅគឺជាសត្វមួយដែលគេតែងតែចាត់ទុកសត្វប្រភេទនេះជាសត្វនាំមកនូវលាភអាក្រក់ផងដែរ។ ប៉ុន្ដែប្រជាជនវៀតណាមបែរជាយល់ឃើញថាសត្វឆ្មាខ្មៅប្រភេទនេះជាសត្វដែលអាចព្យាបាលនូវជំងឺកូវីដ១៩បានទៅវិញ។

ដោយបច្ចុប្បន្ននេះមានពាក្យចចាមរ៉ាមថាមានក្រុមមនុស្សជាច្រើននៅក្នុងប្រទេសវៀតណាមកំពុងតែសម្លាប់សត្វឆ្មាខ្មៅដោយយកឆ្អឹងមកកិនជាល្បាយម្សៅដើម្បីផឹកផងដែរ ដើម្បីព្យាបាលជំងឺកូរូណា។
យោងតាមការចុះផ្សាយរបស់កាសែតញូវយ៉កប៉ុស្តិ៍ រាយការណ៍ថាសត្វឆ្មាខ្មៅកំពុងត្រូវបានគេដាំឱ្យពុះដោយបន្លាត់ស្បែកនិងចម្អិនមុនពេលដែលគេយកវាទៅកិនជាល្បាយម្សៅ នឹងមានការលក់នៅតាមអ៊ីនធឺណិតផងដែរ។

រូបភាពដ៏គួរឱ្យរ ន្ធត់មួយបានបង្ហាញពីក្មេងតូចម្នាក់ ដែលកំពុងតែទទួលទានល្បាយឆ្មាខ្មៅនោះ។
ស្ថាបនិកការពារសត្វឆ្កែលោកស្រី Julia de Cadenet បាននិយាយថាមនុស្សសមនឹងទទួលបានជំងឺ ដោយវីរុស Covid-19 និងភាពធ្ងន់ធ្ងររបស់វាប៉ុន្តែមិនមានហេតុផលនិងប្រភពណាមួយដែលបញ្ជាក់ថាការបរិភោគសាច់ឆ្មាអាចព្យាបាលជំងឺកូរ៉ូណាបានឡើយ។

នៅក្នុងប្រទេសវៀតណាមនិងឥណ្ឌូនេស៊ីការអនុវត្តការស៊ីឆ្កែនិងឆ្មានិងសត្វព្រៃកម្រនិងអសកម្មនៅតែមានជាទូទៅ។ អាជីវករបាននិងកំពុងផ្សព្វផ្សាយអំពីសាច់សត្វដែលប្លែកៗ ដើម្បី ព្យាបាលជំងឺឆ្លងវីរុសនេះ។
អ្នកស្រីសង្ឃឹមយ៉ាងមុតមាំថាអាជ្ញាធរនឹងពិនិត្យមើលរឿងនេះហើយបញ្ឈប់ពាណិជ្ជករពីការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីទប់ស្ដាត់ពួកគេកុំឱ្យលក់បន្តលក់នូវសាច់សត្វកម្រទាំងនោះ ។
លើសពីនេះទៅទៀតគ្មាននរណាម្នាក់ដឹងពីផលប៉ះពាល់នៃការទទួលទានល្បាយឆ្មាខ្មៅទេ។ ប្រសិនបើមានអ្វីកើតឡើងវាអាចបណ្តាលឱ្យមានការផ្ទុះដែលបង្កជាផលប៉ះពាល់ជាងវីរុស Covid-19 ក៏អាចថាបានដែរ។
ប្រភពWorldofbuzz៖
សម្រួលអត្ថបទដោយ៖SOEUR.