សាហាវណាស់!! រថយន្តផ្ទុកកុងទីន័រ របស់ក្រុមហ៊ុន ហុងលីហួរ ប្រលះជាមួយ រថយន្តបែនដឹកដី បណ្ដាលអោយមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល
ស្រុកស្រែអំបិលៈ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ម៉ោងជិត២រសៀលនៅលើផ្លូវជាតិលេខ៤ ចំណុចចន្លោះKM លេខ ១៤៧-១៤៨ ស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តផ្ទុកកុងទីន័រ របស់ក្រុមហ៊ុន ហុងលីហួរ មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុពាក់ស្លាកលេខក្បាលរថយន្ដ ព្រះសីហនុ 3A-1367 សណ្តោងរុឺម៉កស្លាកលេខ ព្រះសីហនុ 4A-0953 បើកបរដោយឈ្មោះ តុប សុជាតិ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្រុមហ៊ុនខាងលើ និង រថយន្តបែនដឹកដីទម្ងន់៨គូបមានទិសដៅផ្ទុយគ្នាស្លាកលេខ ចង្កូតស្តាំKPS 0427 ។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។