តារាចម្រៀង និង សម្តែង អ្នកនាង ទូច ស្រីល័ក្ខ ដែលលោកអ្នកបានស្គាល់តាមរយៈការសម្តែងជាច្រើន ហើយជាធម្មតាអ្នកនាង តែងតែផ្តល់សំណើចជូនបងប្អូន រាល់ពេលដែលបានជួបមុខគ្នានៅតាមកញ្ចក់ទូរទស្សន៍។ អ្វីដែលកាន់តែពិសេសនៅពេលនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏ចង់ប្រាប់រឿងមួយទៅបងប្អូន ហើយបើបងប្អូនទាំងអស់គ្នាចូលរួមចំណែក ទាំងអស់គ្នាវានិងធ្វើទីក្រុងស្អាត ណាមួយក៏ជួយដល់ បងប្អូនដែលខំប្រឹងយកសម្រាមយើងទៅបោះចោលផងដែរ។ ឪពុកម៉ែបងប្អូន ទាំងអស់ពិតជាបានដឹងហើយថា ក្រុមហ៊ុន ស៊ីនទ្រី គឺគាត់ដើរប្រមូលសម្រាមតាមផ្ទះ និងតាមទីកន្លែងផ្សេងៗ ដែលបងប្អូនយកសម្រាមទៅចោល មើលទៅពិតជាគួរឲ្យអាណិតពួកគាត់ខ្លាំងណាស់ មានអ្នកខ្លះមិនពាក់ស្រោមដៃ ដោយកាន់សម្រាមនឹងដៃទទេ ហើយមានអ្នកខ្លះ ខំទៅកកាយ ក្រែងមានកំប៉ុង និង ដប នេះគឺដោយសារពុកម៉ែ បងប្អូន ទាំងអស់គ្នា មិនបានបែងចែកសម្រាមណា ត្រូវដាក់នៅកន្លែងណាឲ្យបានច្បាស់តែប៉ុណ្ណោះ។







