ឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បញ្ជាអោយរុះរើផ្សារផល្លារាត្រីអង្គរ៥ នៅខេត្តសៀមរាប ខណៈពេលដែលអាជីវករ ៣០០ នាក់ និង ម្ចាស់ផ្សារកំពុងដេកកើតទុក្ខ...
សៀមរាប ៖ ឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបញ្ជាអោយម្ចាស់ផ្សារផល្លារាត្រីអង្គរ៥ ដែលមានអាជីវករកំពុងលក់ដូរវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវទេសចរបរទេសចំនួនជិត ៣០០ នាក់ ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប រុះរើតូប រើរបង និង ឈូសក្បាលដីគាត់ចំកណ្ដាលដីឡូត៍ដើម្បីបើកផ្លូវ ។ ការបញ្ជាអោយរើតូប រើរបង និងយកដីឡូត៍មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ទៅឈូសបើកផ្លូវ បានធ្វើឡើងតាមរយះលិខិតមួយច្បាប់របស់ រដ្ឋបាលខេត្តសៀមរាប លេខ២៩៣ ស.ជ.ណ១៨ ចុះថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១៨ ចុះហត្ថលេខាដោយ ឯកឧត្ដម ឃឹម ប៊ុនសុង ។ ក្នុងលិខិតបានព្រមានម្ចាស់ផ្សារដោយទុកពេលអោយតែ១៥ ថ្ងៃប៉ុណ្ណោះ បើមិនព្រមរុះរើអាជ្ញាធរខេត្តនឹងចុះមករុះរើដោយមីនទទួលខុសត្រូវការខូចខាតឡើយ ។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។