កុំចេះតែហ៊ាន...! ឆក់កាបូបជនបរទេសបានសំម្រេច តែស៊យធំត្រូវប៉ូលីសជិះម៉ូតូដេញធាក់ចាប់បានម្នាក់
ភ្នំពេញ ៖ ជនជាតិបរទេសប្រុសស្រីមួយក្រុម បានដើរតាមដងផ្លូវ ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច នៅវេលាម៉ោងប្រមាណជាង ១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើដងផ្លូវលេខ៥១ កែងនិងផ្លូវលេខ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ហើយភ្លាមៗនោះ ស្របពេលដែលសមត្ថកិច្ចកំពុងជិះល្បាតបានឃើញ ក៏ជិះម៉ូតូដេញតាមរហូតទៅដល់ផ្លូវលេខ២១៤ ក្នុងខណ្ឌដូនពេញ សមត្ថកិច្ចក៏បានធាក់ម៉ូតូជនសង្ស័យប្រដួល និងចាប់បានតែម្ដង ។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។