នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ត្រូវមួយមេក្រូសម្ភាសន៍របស់អ្នកកាសែត...(មានវិដេអូ)
នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ត្រូវមួយមេក្រូសម្ភាសន៍របស់អ្នកកាសែត រួចលោកស្រីស្រែកភ្លាត់មាត់ថា៖«អុញ លេងវា.យក្បាលខ្ញុំតែម្តង»។ ភ្លាមៗអ្នកយកព័ត៌មានបានសុំទោសដោយជាឧប្បទ្ទហេតុអចេតនា ដោយសារស្ថានការណ៍វឹកវរពេក។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃសុក្រពេលដែលនាយករដ្ឋមន្រ្តីលោកស្រី ផែថងថាន បានទៅសួរសុខទុក្ខក្រុមទាហាននៅជិតព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ត Ubon Ratchathani ដើម្បីផ្តល់ការលើកទឹកចិត្ត និងផ្តល់អំណោយមួយចំនួនដល់ពួកគេ។ ប្រភព៖ AMARINTV
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។