នាយករដ្ឋមន្ត្រីថៃ បានទៅដល់ខេត្តអ៊ូប៊ុន រ៉ាត់ឆាថានី (Ubon Ratchathani) ដោយមានការទទួលពីឧត្តមសេនីយ៍ឯក Boonsin Padklang មេបញ្ជាការតំបន់កងទ័ពទី២
Heang
-

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ បានទៅដល់ខេត្តអ៊ូប៊ុន រ៉ាត់ឆាថានី (Ubon Ratchathani) ដោយមានការទទួលពីឧត្តមសេនីយ៍ឯក Boonsin Padklang មេបញ្ជាការតំបន់កងទ័ពទី២ នៅឯមូលដ្ឋានទ័ពអាកាស Wing 21។

នាយករដ្ឋមន្ត្រី និងមេបញ្ជាការតំបន់កងទ័ពទី២ បានបន្តដំណើរទៅមូលដ្ឋានទ័ពស្ថិតក្នុងស្រុកណាំយឿន (Nam Yuen) ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីសាមគ្គីភាពរវាងរដ្ឋាភិបាល និងយោធា បន្ទាប់ពីកើតរឿងចម្រូងចម្រាស ក្រោយការបែ.កធ្លា.យសារសំឡេងសន្ទនា រវាងនាយករដ្ឋមន្ត្រីថៃ និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ។ ប្រភព ៖ Khaosod English