ប្រមុខការពារជាតិថៃ បដិសេធលទ្ធភាពរដ្ឋប្រហារយោធាលើលោកស្រី ផែថងថាន...
Heang
-

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិថៃ នៅថ្ងៃទី១៨ ខែមិថុនា បានបដិសេធលទ្ធភាពក្នុងការរំលាយរដ្ឋសភា និងការធ្វើរដ្ឋប្រហារយោធា ក្រោយបែកធ្លាយកិច្ចសន្ទនារវាងនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

«វាគ្មានហេតុផលក្នុងការរំលាយសភា និងគ្មានលទ្ធភាពក្នុងការធ្វើរដ្ឋប្រហារ ស្របពេលស្ថានភាពបច្ចុប្បន្ន មិនទាន់ធ្ងន់ធ្ងរ រហូតដល់ដាក់ចេញសកម្មភាពបែបនេះ»។ ប្រមុខការពារជាតិថៃ បានសង្កត់ធ្ងន់បែបនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ការលើកឡើងរបស់លោក Phumtham បែបនេះ ធ្វើឡើងក្រោយបក្សប្រឆាំងបានជំរុញឱ្យរំលាយសភាចោល៕