ទូតកម្ពុជា នៅអ៊ីរ៉ង់ អំពាវនាវពលរដ្ឋខ្មែរ ក្នុងប្រទេសអ៊ីរ៉ង់ បង្កើនការប្រុងប្រយ័ត្ន ខណៈជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កាន់តែក្តៅឡើង...
Heang
-

ញូវដែលី ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា បានអំពាវនាវពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេស អ៊ីរ៉ង់ថា ផ្អែកលើស្ថានការណ៍កំពុងវិវត្តន៍នៃជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំរវាង អ៊ីរ៉ង់ និងអ៊ីស្រាអែលប្រកបដោយភាពតានតឹង និងគ្រោះថ្នាក់ខ្លាំងពិបាកប៉ាន់ស្មាននោះ ស្ថានទូតសូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ សូមបង្កើនការ ប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការអនុវត្តន៍ឱ្យបានហ្នឹងម៉ាត់តាមការ ណែនាំរបស់អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីជៀសវាងឧប្បត្តិហេតុជាយថាហេតុណាមួយ ។