កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិអានសេះ នៅខេត្តព្រះវិហារ មិនឲ្យមានការឆ្លងកាត់ទៀតឡើយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ
Heang
-

ព្រះវិហារ ៖ កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិអានសេះ នៅខេត្តព្រះវិហារ មិនឲ្យមានការឆ្លងកាត់ទៀតឡើយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្រាប់ច្រកទ្វារមួយនេះ មុនសភាពការណ៍ព្រំដែនតានតឹង កម្ពុជា-ថៃ បើកឲ្យឆ្លងកាត់២ថ្ងៃមួយសប្តាហ៍ តែក្រោយសភាពការណ៍ឡើងកម្តៅ ថៃបានសម្រេចបើកឲ្យឆ្លងកាត់តែមួយថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ តែនៅពេលនេះកម្ពុជាសម្រេចបិទចោលតែម្តង។