ក្តៅៗ ! សម្តេច​តេ​ជោ​ ព្រមា.ន​ទម្លាយ​សំឡេង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយនាយក​រដ្ឋមន្ត្រី​ថៃ​ទាំងស្រុង ​បើ​ថៃ​ចង់បាន ...
Heang
-

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​រសៀល​ថ្ងៃ​ទី​១៨ មិថុនា ឆ្នាំ​២០២៥​ថា​៖កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ខ្ញុំ​ពិតជា​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ រយៈពេល​១៧៖០៦​នាទី ដោយ​មាន​លោក ឃ្លាំង ហួត ជា​អ្នកបកប្រែ ហើយ​ជា​ទម្លាប់​ដើម្បី​កិច្ចការ​ទាំងឡាយ​មិន​បាន​គេ​បំភាន់ ឬ​បន្លំ ចាំបាច់​ត្រូវការ​ថត​សម្លេង និង​ដើម្បី​តម្លាភាព​ជាមួយ​ផ្ទៃក្នុង​របស់​កម្ពុជា​ផង​ដែរ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖« សំឡេង​សន្ទនា​រវាង​ខ្ញុំ និង​នាយក​រដ្ឋមន្ត្រី​ថៃ ខ្ញុំ​បាន​ផ្ញើ​ទៅ​គណៈ​អចិន្ត្រៃយ៍​គណបក្ស ក្រុមការងារ​ព្រឹទ្ធសភា ក្រុមការងារ​សភា ក្រុមការងារ​ទទួល​បន្ទុក​កិច្ចការបរទេស ក្រុមការងារ​ឃោសនាអប់រំ ក្រុមការងារ​ព្រំដែន និង​កងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែល​សរុប​៨០​នាក់​»​។ ការ​បែកធ្លាយ​សំឡេង​ចំពោះ​ការ​សន្ទនា​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​លើក​ឡើង​ថា​៖

នៅ​ក្នុង​នោះ​ប្រហែល​អាច​មាន​នរណា​ម្នាក់ មិន​ពេញចិត្ត​នឹង​នាយក​រដ្ឋមន្ត្រី​ថៃ ព្រោះ​ក្រោយ​និយាយ​គ្នា​ជាមួយ​ខ្ញុំ​ប៉ុន្មាន​ម៉ោង បែរជា​មេដឹកនាំ​ថៃ​ចេញ​មក ចោទ​មេដឹកនាំ​កម្ពុជា​ថា ធ្វើ​នយោបាយ​អត់​វិជ្ជាជីវៈ (Unprofessional) ធ្វើ​នយោបាយ​តាម Facebook ដែល​នេះ​បង្ហាញ​ពី​ទ​ង្វើ និយាយ​ផ្សេង ធ្វើ​ផ្សឹ​ង​។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​បន្ថែម​ថា​៖​ទាក់ទង​សារ​សំឡេង​បែកធ្លាយ​នេះ ខ្ញុំ​ឃើញ​គេ​បង្ហោះ​តែ​ជាង​៩​នាទី​ប៉ុណ្ណោះ ដូច្នេះ​បើសិន​ភាគី​ថៃ​ចង់បាន ខ្ញុំ​នឹង​ប​ញ្ជូ​ល​ចេញ​ទាំងស្រុង​តែ​ម្តង​ដែល​មាន​រយៈពេល ១៧​ៈ​០៦​នាទី​។

បើ​តាម​សារ​សំឡេង​ដែល​បែកធ្លាយ​នោះ​ភាគី​ថៃ​ចង់​ឲ្យ​កម្ពុជា​បើក​ច្រកព្រំដែន​ដូច​ដើម ប៉ុន្តែ​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​ភាគី​ថៃ​ជា​អ្នក​បិទ​ដោយ​ឯកតោភាគី ដូច្នេះ​ថៃ​ត្រូវ​តែ​បើក​មុន ទើប​កម្ពុជា​បើក​តាម​ក្រោយ​។

តាម​អ្នកបកប្រែ​ក​ឲ្យ​សម្តេច​តេ​ជោ​ក្នុង​សំឡេង​សន្ទនា​នោះ​ដែរ​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​លើក​ឡើង​ថា​ប្រជាពលរដ្ឋ​មានការ​ខឹង​នឹង​ខ្លួន​ដែល​បិទ​ព្រំដែន​ជាមួយ​កម្ពុជា ខណៈ​ការ​បិទ​នេះ​មេ​យោធា​ថៃ​អ្នកបញ្ជា​ឲ្យ​បិទ​ហើយ​មិន​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ខ្លួន​ដឹង​ជា​មុន​៕