សត្វអំពិលអំពែកដែលបញ្ចេញពន្លឺភ្លឹបភ្លែតៗនាពេលរាត្រី អាចគ្រាន់តែជាវិធីបង្អួតសម្រស់ខាងក្រៅរបស់ពួកវា ដែលដូចទៅនឹងកន្ទុយដ៏វែងនៃសត្វហស្ស ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពី “គូស្នេហ៍” របស់ពួកវាតែប៉ុណ្ណោះ?

តាមការសិក្សាស្រាវជ្រាវ ការបង្អួតសម្រស់ខាងក្រៅ មិនមែនមានតែនៅលើមនុស្ស ឬសត្វធំៗនោះទេ ប៉ុន្តែសត្វល្អិតផ្សេងៗ ក៏ចេះបញ្ចេញសម្រស់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ផងដែរ។
តាមពិត សារធាតុបញ្ចេញពន្លឺនៅក្នុងពោះរបស់អំពិលអំពែក ពេលវាប្រទះនឹងអុកស៊ីហ្សែន វានឹងបញ្ចេញពន្លឺ ប៉ុន្តែពន្លឺនោះមានសភាពខ្សោយខ្លាំងពេក ទើបយើងមិនអាចមើលឃើញនៅពេលថ្ងៃ។ អំពិលអំពែកឈ្មោលមានស្លាបសម្រាប់ហោះ ចំណែកអំពិលអំពែកញីវិញមិនមានស្លាបនោះទេ។ ដូច្នេះ ការបញ្ចេញពន្លឺនេះក៏ដើម្បីទាក់ទាញចំណាប់អារម្មណ៍រវាងគ្នានឹងគ្នាផងដែរ។

តែអ្វីដែលសោលស្តាយ ចំនួនសត្វ ''អំពិលអំពែក ឬសត្វអគ្គិសនី'' កំពុងថយចុះជាសកលដោយសារការបាត់បង់ទីជម្រក ការបំពុលពន្លឺ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងការប្រែប្រួលអាកាសធាតុ។

អំពិលអំពែកគឺជាពពួកសត្វតូចល្អិតមានស្លាប អាចបញ្ចេញពន្លឺបានហើយវាធ្វើសកម្មភាពនៅពេលយប់ រស់នៅក្នុងតំបន់ត្រូពិក។
សត្វអំពិលអំពែក បញ្ចេញពន្លឺនៅពេលយប់ភាគច្រើនមានពណ៌ក្រហម ពណ៌ទឹកក្រូច ពណ៌លឿងខៀវហើយ ប្រភេទសត្វខ្លះសូម្បីតែស៊ុតក៏មានពន្លឺដែរ។ យ៉ាងណាអ្នកវិទ្យាសាស្ត្ររកឃើញថាអំពិលអំពែកបានធ្លាក់ចុះ៤១% ប្រឈមមុខនឹងការផុតពូជពីភពផែនដីយើងនេះ។

ពន្លឺភ្លើងអគារ, ផ្ទះ, ភ្លើងបំភ្លឺផ្លូវ និងភ្លើងផ្ទាំងពាណិជ្ជកម្ម ការអភិវឌ្ឍទីក្រុងសុទ្ធតែប៉ះពាល់ដល់អំពិលអំពែក។ម៉ាឡេស៊ី កោះតៃវ៉ាន់ និងជប៉ុនមានកន្លែងគយគន់ សត្វអំពិលអំពែកយ៉ាងទាក់ទាញ អាចស្រូបយកភ្ញៀវទេសចរទៅទស្សនាមួយឆ្នាំៗរាប់ពាន់នាក់៕