ដកស្រង់ចេញពីផេកផ្លូវការរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ៖« សូមគោរពជំរាបទៅកាន់ឯកឧត្តមបង ថ្ងៃនេះក្រុមគ្រួសាររបស់នាងខ្ញុំមានទុក្ខយ៉ាក្រៀមក្រំដោយសារទង្វើររបស់មន្ត្រីប៉ូលីសចរាចរណ៍បានចេញឃាត់ឡានដឹកទំនិញនៅមុខឡានដឹកទំនិញរបស់ក្មួយនាងខ្ញុំវាបង្កអោយក្មួយរបស់នាងខ្ញុំមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារការអនុវត្តការងារគ្មានក្រមសីលធម៌វិជ្ជាជីវៈ

ក្មួយរបស់នាងខ្ញុំជាកូនប្រុសច្បងគ្រួសារក្នុងគ្រួសារខ្វះខាត ក្មួយថាថាអាណិតម៉ែឪរកលុយមិនបានឪ្យប្អូនៗរៀន សុខចិត្តបោះបង់ការសិក្សាខ្លួនឯងថ្នាក់ទី12 ទៅចាប់យករបរជាតៃកុងឡានឈ្នួល ដើម្បីរកប្រាក់សន្សំសម្រាប់ខ្លួនឯង ជួយប្អូនៗអោយបានរៀនសូត្រ និងប្រាក់មួយចំនួនសងគុណចិញ្ចឹមម៉ែ និងឪ

ក្មួយថានឹងខំធ្វើការសន្សំលុយថ្ងៃណាមួយនឹងមានលុយទិញឡានរត់ខ្លួនឯងក្រែងជីវភាពបានប្រសើរជាងនេះ...ជាអកុសលបំផុតថ្ងៃនេះក្មួយបានលាចាកលោកទាំងវ័យក្មេង ទាំងក្តីបំណងមិនបានបំពេញ...
សោកនាដកម្មនេះគឺកើតឡើងមកពីមន្ត្រីប៉ូលីសចរាចរណ៍ខិលខូចគ្មានវិជ្ជាជីវ:លបស្ទាក់ចេញមកឃាត់រថយន្តដឹកទំនិញ ម៉ោង5:30នាទីព្រឹកធ្វើឪ្យរថយន្តខាងមុខចាប់ហ្វ្រាំង បណ្តាលឪ្យរថយន្តខាងក្រោយចាប់ហ្វ្រាំងមិនទាន់បានអកសឺទៅបុករថយន្តខាងមុខ.... Ah’thy Amr » ៕

