ករណីហិ.ង្សារវាងបុរសជនជាតិចិនជាមួយនិងនារីភេទទី៣ម្នាក់ ពេលនេះបានសម្រួលគ្នាបញ្ចប់រឿងដោយមិនមានការប្តឹងផ្តល់
Heang
-

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥:៣០នាទីទៀបភ្លឺ មានករណីហិ ..;ង្សា នៅចំណុចអគារខុនដូ ដឺព្រី ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រវាងបុរសជាជនជាតិចិនឈ្មោះ WEI JIN JING និងជនជាតិខ្មែរឈ្មោះ ឆៃ លាងហួរ ។

បន្ទាប់ពីមានករណីហិ ..;ង្សា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនភាគីទាំងសងខាង ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន។ ដោយយោងតាមចម្លើយរបស់ភាគីទាំងសងខាង ករណីហិង្សានេះដែរ គឺជាការយល់ច្រឡំបញ្ហាបន្តិចបន្តួច។ បន្ទាប់មកភាគីទាំងសងខាងបានសំណូមពរសមត្ថកិច្ចសុំសម្របសម្រួលបញ្ចប់រឿង មិនមានការប្តឹងផ្តល់គ្នាបន្តទៀត។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានសុំគោលការណ៍ថ្នាក់លើបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាមិនឱ្យមានករណីអំពើហិ ..;ង្សាបន្តទៀតនោះទេ និងបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ៕