vivo បានសម្ពោធ V30 Lite ដែលមានតម្លៃល្អបំផុតដែលកម្ររកបាននៅក្នុងជួរតម្លៃដូចគ្នា
សីហា
-

ថ្ងៃទី30 ខែមីនា ឆ្នាំ2024 រាជធានីភ្នំពេញ៖ បន្ទាប់ពីរង់ចាំយ៉ាងអន្ទះសារក្នុងព្រឹត្តិការណ៍សម្ពោធជាផ្លូវការនៃ V30 series នៅឆ្នេររាម នៅថ្ងៃទី15 ខែមីនា ឆ្នាំ2024 ក្រុមហ៊ុន vivo Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសការលក់ជាផ្លូវការរបស់ V30 Lite នឹងចាប់ផ្តើមពីថ្ងៃនេះតទៅ។ vivo V30 Lite គឺជាទូរសព្ទថ្មី ដែលធានាបាននូវគុណភាពដ៏ល្អក្នុងជួរតម្លៃរបស់ទូរសព្ទដែលមានតម្លៃប្រហាក់ប្រហែគ្នា ព្រមទាំងបទពិសោធន៍ដែលផ្តល់ជូននោះគឺធានាបានថាអ្នកប្រើប្រាស់គ្រប់រូបនឺងពេញចិត្តទាំងស្រុង។ តោះសូមស្វែងយល់ពីលក្ខណៈពិសេសរបស់ V30 Lite ទាំងអស់គ្នា។

រូបរាងរបស់ V30 Lite ការរចនារបស់ V30 Lite គឺមានស៊ុមលោហធាតុដ៏មាំ និងការឌីហ្សាញសំបកបែបគ្រីស្តាល់ 3D ផងដែរ។ ទម្រង់កាមេរ៉ារចនាឡើងរាងមូល បង្កើតបានជារូបរាងដូចទៅកញ្ចក់ ដែលប ហើយរំលេចនូវរូបរាងបែបស្តើងជាមួយនឹងកម្រាស់ត្រឹមតែ 7.79 មីលីម៉ែត្រ និង ទម្ងន់ត្រឹមតែ 186 ក្រាម។ V30 Lite មានពីរពណ៌គឺ V30 Lite Crystal Green និង V30 Lite Crystal Black ។

មុខងារសំខាន់របស់កាមេរ៉ា V30 Lite ៖

- Bokeh Portrait

- Super Night Mode

- Dual-View Video

Bokeh Portrait៖ មុខងារទីមួយគឺ Bokeh Flare Portrait ដែលឲ្យអ្នកថតរូបភាព Blur Background ជំនួសដោយគ្រាប់ពន្លឺភ្លើងព្រាល ដ៏ស្រស់ស្អាត ទាក់ទាញ លេចធ្លោ និងចំណុចផ្តោត បង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់អ្នក។ កាន់តែពិសេស គឺអ្នកអាចជ្រើសរើសរូបរាងនៃពន្លឺព្រាលបានជាច្រើន។

V30 Lite ក៏មានសមត្ថភាពខ្លាំងក្នុងការថតរូបនាពេលរាត្រី ជាមួយបច្ចេកវិទ្យា Super Night ផ្តាច់មុខរបស់ vivo ដែលជួយបង្កើនពន្លឺពណ៌ ភាពច្បាស់និងកាត់បន្ថយ Noise លើរូបភាពពេលអ្នកថតនៅទីកន្លែងមានពន្លឺខ្សោយ ។ ជាមួយបច្ចេកវិទ្យានេះដែរ បាននាំមកនូវមុខងារ Stylish Night Filter ដែលបន្ថែមស្រទាប់ Filter ទៅលើរូបទេសភាពនារាត្រីរបស់អ្នកឲ្យកាន់តែច្បាស់ និងទាក់ទាញ។

Dual-View Video អាចឱ្យអ្នកថត vlogs ជាមួយកាមេរ៉ាខាងមុខ និង ខាងក្រោយក្នុងពេលដំណាលគ្នា។ អ្នកអាចកែតម្រូវសមាមាត្រអេក្រង់នៃអេក្រង់បំបែក និងបង្អួចតូចៗរូបភាពក្នុងរូបភាព។

សមត្ថភាពV30 Lite

បន្ថែមពីលើតួខ្លួនស្តើង និងទម្ងន់ដ៏ស្រាល V30 Lite ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន 80W ដែលបញ្ចូលថ្មយ៉ាងលឿនដល់ 80% ក្នុងរយៈពេលប្រហែលកន្លះម៉ោង ហើយជាមួយនឹងប្រព័ន្ធសាកថ្មសុវត្ថិភាព 24 យ៉ាង V30 Lite តែមួយគត់របស់ vivo អាចធានាថាការសាកថ្មលឿនមានសុវត្ថិភាពខ្ពស់ ជាមួយនឹងថាមពលថ្មធំ 5000mAh ដែលប្រើប្រាស់បានយូរ រក្សាបាននូវគុណភាពថាមពលថ្មលើសពី 80% ទោះបីប្រើប្រាស់ 4 ឆ្នាំក៏ដោយ។

V30 Lite ក៏ពូកែខាងផ្នែកអូឌីយ៉ូនិងវីដេអូផងដែរ ហើយសមត្ថភាពនេះធ្វើ ឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថាដូចជាពួកគេមានរោងកុនក្នុងដៃអញ្ចឹង។ V30 Lite មានអេក្រង់ AMOLED ទំហំ 6.67 អ៊ីញ មានកម្រិតបង្ហាញ 2400 × 1080 និងអត្រា Refresh 120 Hz សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃកាន់តែរលូន។ បន្ថែមពីលើទស្សនីយភាពយ៉ាងរលូននិងច្បាស់នោះ V30 Lite Dual Stereo Speaker ត្រូវបានផ្គូផ្គងជាមួយឧបករណ៍បំពងសម្លេងស្តេរ៉េអូចំនួនមួយគូ ដែលមានវិញ្ញាបនប័ត្រ Hi-Res ដ៏មានអានុភាពក្នុងការផ្តល់ជូន សម្លេងដែលមានគុណភាពខ្ពស់សម្រាប់បទពិសោធន៍ដ៏អស្ចារ្យ។

បច្ចេកវិទ្យា Memory Booster ជំនាន់ថ្មីនេះដែរ បាននាំមកបច្ចេកវិទ្យា RAM ជំនួយ ដែលផ្តល់ RAM 8GB+8GB ដល់អ្នក ឲ្យអ្នកបើកដំណើរការទៅដល់ 25 App ក្នុងពេលតែមួយយ៉ាងរលូន។ក្រុមហ៊ុន vivo Cambodia តែងតែផ្តល់នូវជម្រើសដ៏ល្អបំផុតនៃទូរស័ព្ទទំនើបសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក ជាមួយនឹងតម្លៃសមរម្យ និងការធានាទៅលើផលិតផល។V30 Lite មានតម្លៃត្រឹមតែ $299 ប៉ុណ្ណោះ សម្រាប់អតិថិជនដែលទិញ V30 Lite នឹងទទួលបានកាបូបយួរមួយ និងមានការធានារយៈពេលមួយឆ្នាំ។ vivo V30 Lite ជាមួយនឹងលក្ខណៈពិសេសដ៏អស្ចារ្យរនេះ គឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុតក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែគ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រផ្លូវការរបស់ vivo   ។