លើកទី ១ ហើយ! លឹម តិចម៉េង ដឹកដៃ ឪពុកម្តាយឡើងឆាក រួចនិយាយទាំងស្រក់ទឹកភ្នែក ម៉ាត់ៗនៅចំពោះមុខអ្នកគាំទ្រ ដូច្នេះថា...​(មានវីដេអូ)
សីហា
-

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនបានដឹងហើយថា ម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី៤ គឺបានទៅលើបេក្ខជនលីម តិចម៉េង អាយុ២៥ឆ្នាំ មកពីខេត្ដកំពង់ចាម។

គួរបញ្ជាក់ថា បេក្ខជនដែលត្រូវប្រកួតប្រជែងសមត្ថភាពច្រៀងក្នុងវគ្គផ្ដាច់ព្រ័ត្រ មានចំនួន៤នាក់ គឺបេក្ខជន នាង ដាវីន បេក្ខជន ថុល សុភិទិ បេក្ខជន លីម តិចម៉េង និងបេក្ខជន ស៊ឹម ច័ន្ទពន្លឺ។ ដោយឡែកមុនឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ បានរៀបចំការប្រឡងប្រជែងអស់រយៈពេលប្រមាណ៦ខែ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញតារាចម្រៀងវ័យក្មេងលោក លីម តិចម៉េងបន្ទាប់ពីក្លាយជាម្ចាស់ពានបច្ចុប្បន្នត្រូវបានគេកត់ សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងសម្ទុះនៃការគាំទ្រពីទស្សនិកជនគឺមានការកើនឡើងជាបន្តបន្ទាប់។ ពិសេសគឺតាមរយ: ការឡើងច្រៀងលើឆាកម្តងៗមានអ្នកទៅគាំទ្រភ្លូកទឹកភ្លូកដីតែម្តង។

ដោយឡែកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅកាលពីថ្ងៃទី០៨ ខែមករាឆ្នាំ២០២៣ គេបានឃើង តារាចម្រៀងវ័យក្មេង លីម តិចម៉េង បានបង្ហោះរូបថតអតីតកាលរបស់ខ្លួនចំនួន១សន្លឹក ដោយភ្ជាប់នូវប្រវត្តិរបស់ខ្លួនធ្លាប់ជាក្មេងរត់តុតាមរោងការ និងជាសន្តិសុខ រហូតមានឱកាសក្លាយជាអ្នកចម្រៀងពេលនេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅកាលពីពេលថ្មីៗនេះ តិច ម៉េង បានធ្វើឲ្យអ្នកគាំទ្រមានការក្តុកក្តួលយ៉ាងខ្លាំង បន្ទាប់ពីតារាប្រុសរូបនេះបាន ឡើងនិយាយនៅលើឆាករៀបរាប់ពីទុក្ខលំបាករបស់ អ្នកមានគុណទាំងពីររបស់លោក នៅក្នុងនោះ តិចម៉េង បានប្រកាសទាំងទឹកភ្នែកដោយ គ្មានការលាក់លៀមថា ៖ លោកប៉ារបស់លោកគឺជាអ្នកបើកឡានដឹកសិស្ស ចំណែកម្តាយរបស់លោក គឺជាសន្តិសុខ។

បន្ទាប់ពីបានឃើញ តិចម៉េង ពោលពាក្យបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការពេញចិត្តយ៉ាងខ្លាំង ហើយពួកគាត់បានបង្ហាញអារម្មណ៍ដូចៗគ្នាថា ពិតជាមិនខកបំណងនោះទេ ដែលគាំទ្រ អាយដលតូច លឹម តិចម៉េង ៕