ភ្នំពេញៈ ជើងខ្លាំង ធឿន ធារ៉ា បានក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលបានឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC Kun Khmer World Champion មុនគេ បន្ទាប់ពីបានវាយកែងបណ្តាលឱ្យអ្នកប្រយុទ្ធរបស់ថៃ Thiago Teixeira មានរបួសបែបធំ រហូតគ្រូពេទ្យបញ្ឈប់ការប្រកួតនោះ ប៉ុន្តែជើងខ្លាំង ឈុត សេរីវ៉ាន់ថង ប៊ិះបាក់មុខ ក្រោមកណ្តាប់ដៃក្មេងជំនាន់ក្រោយ ពេជ្រ សម្បត្តិ ខណៈ ឡៅ ចិត្រា បានរក្សាភាពខ្លាំង ដោយយកឈ្នះកីឡាករថៃ ក្នុងព្រឹត្តិការណ៍ដ៏កក្រើកនេះដែរ។
ក្នុងការប្រកួតនេះដែរ គេសង្កេតឃើញថាកីឡាករទាំងពីរមានការដេញដោលគ្នា ឌឺដងគ្នា មិនឈប់នោះទេ។ រហូតដល់ការប្រកួតជាក់ស្ដែងវិញ ក៏ឃើញថា ធារ៉ា ធ្វើបានល្អជាងក្នុងនាមជាម្ចាស់ផ្ទះផង និងមានអ្នកគាំទ្រគាំទ្រច្រើនផង ធ្វើឱ្យរូបគេអាចសម្រេចដោលដៅវាយឈ្នះកីឡាករប្រេស៊ីលបាន។ ដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតនៅត្រឹមទឹក៤ប៉ុណ្ណោះ ក្រោយពី Thiago បែកធំពេក។
ក្រោយប្រកួតចប់ ធឿន ធារ៉ា ក៏បានទួលប្រាក់ជាច្រើនដោយសារតែការវាយឈ្នះ កីឡាករ Thiago ហើយក្នុងនោះដែរ យើងសង្គេតឃើញថា ទោះបីជាកីឡាករ Thiago ប្រកួតចាញ់ក៏ពិតមែន ក៏មានអ្នកខ្លះអាណិតអាសួរដល់គាត់ និងអ្នកខ្លះទៀតក៏បានចំអកដល់គាត់។
រូបភាពប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យមហាជនជាច្រើន អាណិតអាសូរ ដូចជា៖ ទើបតែ ត្រូវ ធឿន ធារ៉ា វាយបណ្តាលឲ្យបែក ក្បាល ក៏ កីឡាកររូបនេះ ធ្វើជាឱ្យទឹកកីឡាករ ប្រេស៊ីល ដូចគ្នា រូបភាពមួយទៀត ទឹកមុខក្រៀមក្រំ ស្ពាយខ្សែក្រវ៉ាត តែចុងក្រោយ ត្រូវធឿន ធារ៉ា យកឈ្មះ និងរូបភាពមួយទៀត ថតនៅមុខរាំង ៕





