ចាងហ្វាងការផ្សាយគេហទំព័រ Khmer News Watch ធ្វើលិខិតសុំទោសលោក ថមមី និងអ្នកនាង សួស វីហ្សា ក្រោយផ្សាយព័ត៌មានខុសការពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយស
សីហា
-

(ភ្នំពេញ)៖ ចាងហ្វាងគេហទំព័រខ្មែរញ៉ូវ (Khmer News Watch ) បានសរសេរលិខិតសុំទោសទៅកាន់លោក ថមមី ជាមួយនិង អ្នកនាង សួស វីហ្សា និងធ្វើការកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញ។

ក្រោយពីគេហទព័រមួយនេះ បានចេញផ្សាយនូវព័ត៌មានខុសពីការពិតទាំងស្រុង ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់លោកពាក់ព័ន្ធទៅនឹង​ រឿង គ្រួសាររបស់លោក ។ ខាងក្រោមនេះ ជាលិខិតសុំទោសរបស់លោកចាងហ្វាងគេហទំព័រ Khmer News Watch ដែលបានធ្វើឡើងជាសាធារណៈកាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ បន្ទាប់ពីគេហទំព័រខាងលើបានធ្វើការចេញផ្សាយនូវព័ត៌មានមួយមានចំណងជើងថា «សួស វីហ្សា ប្រកាសចែកផ្លូវគ្នាហើយ » រួចមក។

ក្រោយការចេញផ្សាយនូវព័ត៌មានខុសពីការពិតធ្វើអោយប៉ះពាល់ដល់កិត្តិយស របស់លោក ថមមី ជាមួយនិងអ្នកនាង សួស វីហ្សា បានប្រកាសប្ដឹងម្ចាស់គេហទំព័រនេះដើម្បីស្ដារកិត្តិយសតាមផ្លូវច្បាប់ តែក្រោយមក ម្ចាស់គេហទំព័រក៏ទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយសុខចិត្តសរសេរលិខិតសុំទោសនិងកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញ៕

ខាងក្រោមនេះ ជាលិខិតសុំទោសរបស់ចាងហ្វាងគេហទំព័រ Khmer News Watch ៖