ផ្អើលអស់មហាសាគរ នៅក្នុងគណនីហ្វេសប៊ុករបស់ នាយ ពែកមី បានធ្វើឲ្យមហាជននាំគ្នាសើចសប្បាយជាច្រើន ខណៈដែលបានទៅធ្វើពិធីកាត់សក់មួយកន្លែង នៅទឹកដីស្រុកឆ្លូង ខេត្តក្រចេះ ដែលកូនកំលោះ កូនក្រមុំមួយគូនេះ បានភ្ជាប់និស្ស័យស្នេហាជាមួយគ្នាទោះបីជាជាពួកគាត់មានវ័យជ្រេទៅហើយ បើក្រលែកមើលមើល វ័យរបស់ពួកគាត់វិញ កំលោះមានអាយុ ៦៦ ឆ្នាំ ឯកូនក្រមុំមានអាយុ ៦៤ ឆ្នាំ អាចនិយាយបានថាអាយុកូនកំលោះច្រើនជាងឪពុកម្ដាយទៅទៀត។
បើតាមសាច់ញាតិបានបង្ហើបឱ្យដឹងផងដែរថា មូលហេតុដែលនាំឱ្យធ្វើពិធីមង្គលការនេះឡើងវិញ ដោយសារតែចង់ឱ្យចាស់ៗមានភាពសប្បាយរីករាយ ហើយហេតុផលមួយទៀតគឺដោយសារតែជំនាន់ខ្មែរក្រហម មិនបានរៀបការពេញលេញ ដោយគ្រាន់តែតាមបែបចាប់គូការយកតែម្ដង ដូច្នេះហើយទើបធ្វើពិធីមង្គលការផ្កាស្លានេះឡើងវិញ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖