ភ្នំពេញ ៖ ស្ដ្រីម្នាក់ដែលគេស្គាល់ឈ្មោះ ហ្គិច ជាកុងស៊ី(ទទួលបញ្ជាំ) ក្នុងនៅកាស៊ីណូណាហ្គាលវើលទី១ ត្រូវបានជនមិនស្គាល់មុខ អា ក និងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក ជាន់ទី១ ដោយប្លន់យកទ្រព្យសម្បត្តិ ប្រមាណជាង ៦០ម៉ឺនដុល្លារ កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះរូបនេះត្រូវបានគេស្គាល់ថាមានឈ្មោះ អ៉ឹង ជុងហ្គិច អាយុ ៣៧ឆ្នាំ មានមុខរបរជាអ្នកទទួលបញ្ចាំ និងមានកូនចំនួន ៣នាក់។ ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យរួច ក៏បានប្រគល់ស.ពជូនដល់ក្រុមគ្រួសារដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
យ៉ាងណាមិញ អ្វីដែលកាន់តែគួឲ្យសង្វេគចិត្តនោះគឺនៅ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ អ្នកគ្រូ ឆុង ស្រីណែត បានធ្វេីការ Live វីដេអូជាសកម្មភាពវិញ្ញាណក្ខន្ធជនរងគ្រោះខាងលើបានចូលសណ្ឋិតកូនស្រីរបស់ខ្លួន នឹងបានបង្ហាញនូវកាយវិការខឹងសម្បារយ៉ាងខ្លាំងចំពោះឃាតក ដែល សម្លាប់រូបខ្លួន និងកាយវិការនឹករលឹកដល់គ្រួសារ ព្រមទាំងផ្តាំផ្ញេីទៅកាន់អតីតស្វាមីមេីលថែកូនៗឲ្យបានល្អជំនួសនាងផង។
ទន្ទឹមនឹងនេះដែរ នៅនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ នេះ អតីតស្វាមីនារីរងគ្រោះខាងលើ បានបង្ហោះសារថា នេះជាលេីកទី១ហេីយជាការឈឺចាប់បំផុតសម្រាប់ជីវិតខ្ញុំ ពេលនេះសមត្ថិកិច្ចក៏បានខំដុតដៃដុតជេីងដែរដេីម្បីតាមចាប់ឃាតករមកផ្ដន្ទាទោសតាមច្បាប់ដែរ ដោយឡែកខ្ញុំសុំបងប្អូនប្រជាជនយេីងបេីសិនបានឃេីញឃាតករក្នុងរូបនេះសូមជួយផ្ដល់ពត៌មានដល់សមត្ថកិច្ចដែលនៅជិតបំផុត ឬផ្ដល់ពត៌មានមកដល់ខ្ញុំតាមរយៈលេខទូរស័ព្ទ 070666777 ខ្ញុំនឹងជូនសារគុណនៅពេលចាប់បានជននេះមកទទួលទោសតាមច្បាប់។




សូមអូនទៅកាន់សុខគតិភពចុះ កាងារដែលសេសសល់ទុកអោយសមត្ថិកិច្ចនិងច្បាប់ដោះស្រាយចុះ សូមព្រលឹងអូនកុំនៅវិលវ៉ុលទៀតអី! ខ្ញុំសូមអរគុណថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ និងជំរុញស្មារតីកងកំលាំងក្នុងការស្វែងរកយុត្តិធម៏អោយគ្រួសារខ្ញុំ៕


