លោក ឌួង ឆាយ បានបង្ហោះសារថា ខ្ញុំពិតជារំភើប និងសប្បាយចិត្តពេលបានឃើញវីដេអូប្អូនប្រុស។ គាត់ព្យាយាមមកជួបខ្ញុំជាមួយម្តាយគាត់ដើម្បីថ្លែងអំណរគុណខ្ញុំ ប៉ុន្តែខ្ញុំមិនអោយគាត់ពិបាកមក។ ហើយគាត់នៅមិនសុខចិត្តបានទៅផ្តិតរូបខ្ញុំជាមួយម្តាយគាត់បានថតវីដេអូផ្ញើមកខ្ញុំទៀត។ ការជួយចេញពីចិត្ដស្មោះ មិនរំពឹងការតបស្នងអ្វីនោះឡើយ។
គិតល្អ ធ្វើល្អ សាងល្អ នោះជាសេចក្ដីសុខរបស់ខ្ញុំ។ អគុណប្អូនប្រុស ដែលបានឆាតមកជូនពរបង រំលឹកបង ជារើយៗបងសាងអំពើល្អជួយទុក្ខធុរៈពូមីងបងប្អូនជាច្រើន បងមិនបានចងចាំអស់នោះទេ តែបងជឿថា សាងល្អ បានល្អ។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖