គេនៅចាំបានថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មកទល់ថ្ងៃនេះ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ដ៏ល្បីឈ្មោះ មានភាពរកាំរកូសជាច្រើនលើកច្រើនសារមកហើយ ដែលកាលពីពេលថ្មីៗនេះ មានរឿងរហូតដល់មានករណីប្តឹ ង ផ្តល់គ្នាថែមទៀតផង ប៉ុន្តែ ក៏បានស្ងាត់ទៅវិញ ដោយម្នាក់ៗសុខចិត្តភាពស្ងាត់ ដើរថយក្រោយម្នាក់មួយជំហាន ។
អ្វីដែលធ្វើឲ្យយើងមានការចាប់អារម្មណ៍នេះ ស្រាប់តែថ្មីៗគេឃើញ ពូចក់ បានបង្ហោះរូបភាពស្វីតៗជាមួយភរិយាម្តងទៀត ទោះបីជាពីមុននិយាយថា និងលះលែងគ្នា ហើយឈប់បន្តរស់នៅជាមួយគ្នា ៕
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖