ភ្នំពេញ៖ មេតុងទីនអនឡាញដ៏ល្បីល្បាញ អឿន ម៉ូលីកា ដែលធ្លាប់តែបង្ហោះលុយរាប់លានដុល្លារក្រាលដេកពេលនេះបានប្រកាសក្ស័យធនហើយបន្ទាប់ពីជំពាក់លុយកូនតុងទីនជុំទិស។
អ្នកស្រី អឿន ម៉ូលីការ បានបង្ហោះលើហ្វេសបុករបស់អ្នកស្រីកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ភាពរលំរលាយរបស់អ្នកស្រីត្រូវបានឧបត្ថម្ភដោយកូនតុងទីនដែលរត់បាត់មិនខ្ចីបង់លុយតុងទីនបន្ត ធ្វើឱ្យអ្នកស្រីត្រូវបង្ខំចិត្តលក់ឡាន លក់ផ្ទះសម្បែង សងបំណុលកូនតុងទីនផ្សេងទៀត។
អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ (១៩៩៥) មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសាលាដំបូងបានបញ្ជាក់ថា សំណុំឆបោកពាក្យបណ្តឹងទី២ ដែលលោកព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន ចាត់ការនេះ មានដើមបណ្ដឹងឈ្មោះ វឿន ដាវីន ភេទស្រី អាយុ២១ឆ្នាំ ជាអ្នកប្ដឹង ប៉ុន្តែមានទឹកប្រាក់ឆបោកប៉ុន្មាននោះមិនត្រូវបានដឹងទេ៕
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖