ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ មានករណីលិ ចទូ ក ចម្លង មួយនៅក្នុងភូមិ កោះចំរើន ស្ថិតនៅក្នុងខេត្តកណ្តាល ដែលនៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យក្មេងសិស្សសាលា ទើបចេញពីសាលារៀន ទៅផ្ទះវិញ ស្រាប់តែក៏លិ ច ទូ ក ចម្លង ធ្វើក្មេងៗជា១០នាង បានទទួលមរណ ភាពនៅក្នុងហេតុការណ៍ដ៏រន្ធ ត់នេះ។



ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានយកថវិកាទៅជូនដល់ក្រុមគ្រួសារ ដោយអ្នកនាង បានប្រាប់ថា"នាងខ្ញុំបាននាំយកអំណោយសប្បុរសជន ប្រគល់ជូនដល់គ្រួសារ ស ព សិស្សានុសិស្សរងគ្រោះទាំង១១នាក់ និងសិស្សានុសិស្សទាំង ៤នាក់ដែលរួចផុ តជីវិតពីឧបទ្ទវេហេតុលិ ច ទូ ក ចម្លងនៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
នាមសប្បុរសជនមាន : 1-ឯកឧត្ដម យិន សារ៉ាន់ និងលោកជំទាវ ឧបត្ថម្ភ ដល់គ្រួសារ ស ព កុមារទាំង១១នាក់ក្នុង១គ្រួសារ១លានរៀល, 2-លោកឧកញ៉ា អុឹង លីហេង និងលោកជំទាវ តាំង ហ្គិចលៀង ឧបត្ថម្ភដល់គ្រួសារ ស ព កុមារទាំង១១នាក់ក្នុង១គ្រួសារ១លានរៀល
3-លោកឧកញ៉ា លឹម ប៊ុនសេង និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារ ស ព កុមារទាំង១១នាក់ក្នុង១គ្រួសារ១លានរៀល។
សរុបជាថវិការដែលនាងខ្ញុំប្រគល់ជូនដល់គ្រួសារនីមួយៗមានចំនួន៣លានរៀលក្នុង១គ្រួសារ។ ហើយនាងខ្ញុំក៏បានជូនដល់កុមារដែលរួ ច ផុ តជីវិតទាំង៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀលផងដែរ។













