ចាប់តាំងពីថ្ងៃរៀបអាពាហ៍ពិពាហ៍មក ពិធីការិនី និង ពិធីករដ៏ល្បីឈ្មោះ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ បានដឹកដៃគ្នាទៅដើរលេងនៅក្រៅប្រទេស ក្រោយបញ្ចប់ការងារ។ ពិធីការិនី អ្នកនាង គង់ សុជាតិ និងស្វាមី បានដើរលេងយ់ាងសប្បាយរីកករាយ ពោរពេញទៅដោយស្នាមញញឹម។




នៅក្នុងទិដ្ឋភាពដ៏ស្រស់ស្អាត ឯក្រៅប្រទេស ព្រមទាំងមានបុរសជាទីស្រឡាញ់ម្នាក់ យល់ចិត្តដើរលេងពីរនាក់នោះ ពិតជាធ្វើឲ្យអ្នកនាង គង់ សុជាតិ មានក្តីសុខ ជាខ្លាំង។ ការដើរលេងនៅទីក្រុង London ទោះរយៈពេលខ្លី តែសប្បាយ រីករាយ គ្មានថ្ងៃបំភ្លេចបាន។
អ្នកនាង គង់ សុជាតិ បានដឹកដៃបុរសកំពូលស្នេហ៍ទៅដើរលេងក្នុង ទីក្រុងLondon យ៉ាងសប្បាយរីករាយ។ ជាមួយគ្នានោះ អ្នកនាងគង់ សុជាតិ បានបង្ហោះសារថា "ដំណើរកម្សាន្តដ៏អស្ចារ្យនៅទីក្រុង London រយះពេលខ្លីតែពិតជាមាននយ័ណាស់"។ អ្នកនាង បានបន្ថែមទៀតថា "Hello London ដំណើរកំសាន្តសម្រាប់ចុងឆ្នាំដ៏មាននយ័ ជាមួយនឹងអ្វីៗដែលស្រស់បំព្រង"។
ក្នុងពេលធ្វើ ដំណើរកម្សាន្ត ដ៏រីករាយមួយនេះ លោកជា វិបុល ក៏បានបង្ហោះសារថា "យើងជាមនុស្សតែម្នាក់ដែលអាចរកក្តីសុខអោយខ្លួនឯង និងគ្រួសារបាន ដំណើរកម្សាន្តនៅ ទីក្រុង London of England"។ គ្រាន់តែបានឃើញអ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មានក្តីសុខបែបនេះ ក៏បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំង ហើយក៏ជូនពរឲ្យពួកគាត់បានស្រឡាញ់គ្នាដល់ចាស់កោងខ្នង៕



















