កម្សាន្ត ៖ ពិតណាស់ តារាចម្រៀង ពេជ្រ សូលីកា គឺជាតារាខ្មែរមួយរូបដែលមានភាពជោគជ័យខ្លាំងទាំងការងារសិល្បៈនិងជំនួញ មិនត្រឹមតែប៉ុណ្ណោះតារាស្រីរូបនេះមានសម្លេងគាំទ្រច្រើនខ្លាំងណាស់ ព្រោះតែនាងមានរូបសម្ផស្ស ស្រស់ស្អាត និងមានសម្លេងពិរោះថែមទៀតផង ។
យ៉ាងណាមិញថ្មីៗនេះ តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះរូបថតអួតសម្រស់នៅមាត់សមុទ្រប៉ុន្មានសន្លឹកមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ នៅពេលដែលនាងបង្ហាញខ្លួននៅក្នុងឈុតអួយសម្ងែងសាច់ដ៏សខ្ចីរបស់នាង មើលទៅពិតជាភ្លឺម៉ត់រលោង និងសចែងចាំងខ្លាំងណាស់ ។
ជាមួយគ្នានេះដែរក្រោយដាក់មួយឈុតនេះហើយ ឃើញថាសម្រស់របស់ តារាចម្រៀង ពេជ្រ សូលីកា ទាក់ទាញខ្លាំង រហូតមានអ្នកលេងបណ្តាញសង្គមជាច្រើនបានលាន់មាត់សរសើរនាងគ្រប់ៗគ្នាផងដែរ ហើយរូបថតរបស់នាងទទួលបានការចុចឡែក រាប់ពាន់នាក់ថែមទៀតផង ៕








