កម្សាន្ត ៖ ពិតណាស់កញ្ញា ហុិន ច័ន្ទនីរ័ត្ន គឺជាតារាសម្តែងខ្មែរមួយរូបដែលមានសមត្ថភាពនិងទេពកោសល្យដ៏ច្រើនសម្បូរបែបមិនថាផ្នែកសម្តែង រាំច្រៀងនិងធ្វើជាពិធីការិនីនោះទេ គឺសុទ្ធតែជាជំនាញរបស់តារាស្រីរូបនេះផងដែរ នាងអាចធ្វើបានយ៉ាងល្អ ហើយថែមទាំងត្រូវចិត្តរបស់មហាជនខ្លាំងណាស់ ដូច្នេះហើយទើបនាងមានសម្លេងគាំទ្រច្រើន ។
យ៉ាងណាមិញមិនត្រឹមតែជាតារាខ្មែរម្នាក់ដែលឈានមុខគេខាងទេពកោសល្យនោះទេ ចំណែកសម្រស់របស់ កញ្ញា ហុិន ច័ន្ទនីរ័ត្ន ក៏មានភាពលេចធ្លោខ្លាំងមិនធម្មតាដែរ ។ ហើយថ្មីៗនេះ កញ្ញា ហុិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបថតជាច្រើនសន្លឹកមើលទៅពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែសម្រស់របស់នាងស្រស់ស្អាតណាស់ ពេលតែងខ្លួនបែបនេះ ។
បន្ទាប់ពីបានទស្សនារូបថតស្អាតៗរបស់តារាសម្តែងស្រីរូបនេះហើយ ធ្វើឲ្យមហាជនជាច្រើនទប់អារម្មណ៍មិនជាប់ក៏បានលាន់មាត់សរសើរពីសម្រស់របស់នាងមិនដាច់ពីមាត់នោះទេ ៕








