កណ្ដាល ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ លោក ស៊ុំ ប៊ុនលី និងភរិយា ម៉ៅ ម៉ារ៉ាន់ ដំណាងឯកឧត្ដម ហ៊ុន គឹមជាតិ បាននាំយកអំណោយចែកជូនដល់គ្រួសារសពទាំង១១គ្រួសារ និងអ្នកនៅរស់រានមានជីវិតចំនួន០៤នាក់ រងគ្រោះដោយលិចទូកដនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។



ក្នុងឱកាសនោះ លោក ស៊ុំ ប៊ុនលី និងភរិយា ម៉ៅ ម៉ារ៉ាន់ ក៏បានប្រគេនគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់ព្រះសង្ឃនៅក្នុងវត្តកំពង់ភ្នំក្នុង ព្រមទាំងស្ត្រីចាស់ជរា និងមណ្ឌលក្មេងកុមារកំព្រា ផងដែរ ។



អំណោយសម្រាប់គ្រួសារសព និងអ្នកនៅរស់រានមានជីវិតក្នុង០១គ្រួសារទទួលបាន៖
-អង្ករ៥០គ.ក្រ
-ទឹកត្រី០១យួរ
-ត្រីខ ០១យួរ
-ទឹកសុីអុីវ ០១យួរ
-មី ០១កេស
-ថវិកា១០មុឺនរៀល


ដោយ ៖ ជីម ភារ៉ា