ប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះសារតគ្នា ដើម្បីចែករំលែក ក្រោយពេលបានឃើញហេតុការណ៍ដ៏រន្ធ ត់ មួយនៅកោះចំរើន ដែលមានក្មេងៗជាច្រើននាក់ បានទទួលមរណ ភាព ដោយសារតែលិ ច ទូ ក ចម្លង។



គ្រាន់តែបានឃើញបែបនេះ ក៏បានធ្វើឲ្យមហាជន ពិតមានការអាណិតដល់ក្មេងៗ និងក្រុមគ្រួសាររបស់ពួកគាត់ជាខ្លាំង ដែលមកជួបហេតុការណ៍ដ៏តក់ស្លុតបែបនេះ ។ បន្ទាប់ពីឃើញរឿងដ៏កំសត់មួយនេះ លោកស្រី ទ្រី ដាណា ដែលពុកម៉ែបងប្អូនបានស្គាល់ ទូទាំងប្រទេសក៏មិនបានឈរមើលនោះដែរ គឺលោកស្រី បានសម្រេចជូនថវិកាដល់ក្រុមគ្រួសារនៃស ព ក្នុងមួយគ្រួសារ ម្នាក់ ៥០០ដុល្លារ ចំនួន១១គ្រួសារ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់លោកស្រី ទ្រី ដាណា បានបង្ហោះសារថា "នាងខ្ញុំជួយគ្រួសារស.ពក្មេងៗរងគ្រោះ មួយគ្រួសារ 500$ សរុប 5500$ សម្រាប់១១គ្រួសារ។ ដោយក្ដីសង្វេ គ ព ន់ ពេក នាងខ្ញុំពិតជាមិនអាចទប់អារម្មណ៍បានទេ ពេលនេះ មានតែការផ្ដល់កម្លាំងចិត្តប៉ុណ្ណោះ និងជួយគ្នាប៉ុណ្ណោះ។ នាងខ្ញុំនឹងជួយក្មេងៗនៅភូមិកោះចំរើន ស្រុកលើកដែក ខេត្តកណ្ដាល ដើម្បីលើកទឹកចិត្តពួកគាត់"។
លោកស្រី ទ្រី ដាណា បានបន្ថែមទៀតថា "ក្រុមការងារ បាននាំយកថវិកានាងខ្ញុំ 5500$ ទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារក្មេងៗហើយព្រឹកនេះ ពិតជាស ង្វេ គ ឪពុកម្ដាយបា ត់ ប ង់ កូន បងប្អូនព្រា ត់គ្នា ក្មេងៗកំពុងពេញវ័យសិក្សា មិនគួរណាមានរឿងអកុសលបែបនេះកើតឡើង ពេលនេះ មានតែការលើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅចំពោះក្រុមគ្រួសារ "។
រូបភាពក៏ដូចជាទិដ្ឋភាព នៃការស្លា ប់ បា ត់ ប ង់ជីវិតរបស់ក្មេងៗសិស្សសាលា បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ ពិតជា ពិបា កនៅក្នុងការទទួលយកជាខ្លាំង មិននឹកស្មានថា ក្មេងៗមកជួបរឿងអកុសល មួយនេះ ។ ក្តីស្រឡាញ់ អាណិត ចំពោះក្មេងពេលនេះ មានតែពាក្យថា លាហើយ លាជារៀងរហូត សូមឲ្យប្អូនទៅកាន់សុគតិភព សូមទៅកាន់ភពដែលល្អ និង មានជីវិតមួយដ៏ល្អប្រសើរ ។ សូមឲ្យជាតិក្រោយ អាយុវែង កុំអោយដូចជាតិនេះទៀត។














