យោងតាមការបង្ហោះរបស់លោកជំទាវ ទ្រី ដាណា នៅមុននេះបន្តិចបានរៀបរាប់ថា ៖« ក្រុមការងារ បាននាំយកថវិកានាងខ្ញុំ 5500$ ទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារក្មេងៗហើយព្រឹកនេះ ពិតជាសង្វេគ ឪពុកម្ដាយបាត់បង់កូន បងប្អូនព្រាត់គ្នា ក្មេងៗកំពុងពេញវ័យសិក្សារ មិនគួរណាមានរឿងអកុសលបែបនេះកើតឡើង ពេលនេះ មានតែការលើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅចំពោះក្រុមគ្រួសារ » ។
យ៉ាងណាមិញការជួយនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុ (លិចទូកដរទទឹង) កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នៅក្នុងឧបទ្ទវហេតុមានកូនសិស្ស១១នាក់បានស្លាប់បាត់បង់ជីវិត និងមាន៤ នាក់បានរស់រានមានជីវិតសពីហេតុការណ៍មួយនេះផងដែរ ៕









